ព័ត៌មានជាតិ

ផឹកស្រាស្រវឹង តូចចិត្តប្រពន្ធមិនរៀបបាយឲ្យហូប ក៏ចង.កសម្លាប់ខ្លួន

កណ្តាលៈ នៅវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅចំណុចភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះភូ ធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៧ ខៃមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះ បានផឹកស្រាថ្នាំ ជាមួយឈ្មោះសារ៉េត និងឈ្មោះ ភី តាំងពីវេលាម៉ោង៨ និង៣០នាទីព្រឹក រហូតដល់វេលាម៉ោងប្រហែល៨យប់ ក៏ត្រឡប់មកផ្ទះវិញ រករឿងប្រពន្ធឈ្មោះគង់ សូរី ឲ្យរៀបចំបាយឲ្យខ្លួនហូប តែប្រពន្ធមិនព្រមរៀបឲ្យ ហើយឆ្លើយតបទៅវិញថា បាយសម្លនៅនឹងឆ្នាំងដួសស៊ីខ្លួនឯងទៅ ពេលឮប្រពន្ធថាដូច្នោះ ជនរងគ្រោះបានខឹង ក៏ដើរទៅក្រោយផ្ទះ ដេកលើគ្រែក្រោមដើមស្វាយ ចំណែកប្រពន្ធវិញនាំកូនឡើងដេកលើផ្ទះ។

លុះព្រឹកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៥ និង៣០នាទី ប្រពន្ធភ្ញាក់ឡើងមិនឃើញប្តី ក៏ចុះពីលើផ្ទះដើររកប្តី ស្រាប់ឃើញប្តីចង.ក នឹងដើមស្វាយក្រោយផ្ទះ ពេលឃើញដូចនេះ ប្រពន្ធស្រែកឲ្យអ្នកជិតខាងជួយ រួចក៏នាំគ្នាកាត់ក្រមា ទម្លាក់ចុះឃើញថា ឈ្មោះភូ ធឿន ស្លាប់បាត់ទៅហើយ៕

មតិយោបល់