ព័ត៌មានជាតិ

​​ខឹងឱបថើបនាងមិនបាន រួចនិយាយថា«ខ្ញុំមិនខ្វល់យប់នឹងនាងមិនរួចខ្លួនពីខ្ញុំឡើយ»ស្អែកឡើងជាប់ខ្នោះ!..

ភ្នំពេញៈ យុវជនម្នាក់វ័យត្រឹមតែ១៦ឆ្នាំខឹងនឹងនារីអាយុ១៧ឆ្នាំម្នាក់មិនឲ្យឱបថើបក៏វាយមួយដៃបណ្តាលឲ្យសន្លប់ ហើយបីចូលបន្ទប់រំលោភបានសម្រេច។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅបន្ទប់ជួល ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល។ ជនសង្ស័យឈ្មោះ អ៊ន រស្មី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅស្រុកសំបូរ ខេត្តក្រចេះ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងកំពុងអង្គុយនៅកាំជណ្តើរដោយកំពុងនិយាយទូរស័ព្ទជាមួយម្តាយនៅឯស្រុកកំណើតដែលគាត់កំពុងសម្រាកនៅមន្ទីរពេទ្យ។ ក្រោយមកជនសង្ស័យខាងលើបានមកសួរនាំនាងថា កំពុងធ្វើអ្វី នារីរងគ្រោះបាននិយាយថា«កំពុងខលទៅម្តាយនៅឯស្រុកកំណើត គាត់កំពុងនៅមន្ទីរពេទ្យ» នៅពេលនោះ ស្រាប់តែបុរសខាងលើមកចាប់ឱបថើបនាង ហើយនាងបានជេរ និងស្តីបន្ទោសថា«អាងាប់កុំធ្វើចរិតថោកអញ្ចឹង» ដឹងគេមានគូដណ្តឹងហើយនៅតែធ្វើអញ្ចឹងទៀត ហើយជនសង្ស័យបានឆ្លើយថា ខ្ញុំមិនខ្វល់យប់នឹងនាងមិនរួចខ្លួនពីខ្ញុំឡើយ ។ បន្ទាប់មកស្រាប់តែជនសង្ស័យខាងលើបានដាល់ចំពោះនាងមួយដៃបណ្តាលឲ្យនាងសន្លប់ស្តូកស្តឹងរួចបីនាងចូលបន្ទប់រំលោភតែម្តង លុះនាងដឹងខ្លួនស្រាប់តែរូបនាងអាក្រាតកាយផ្នែកខាងក្រោម តែមានកន្សែងគ្របពីលើ នឹងមានឈាមប្រលាក់ពេញខ្លួន ហើយឃើញបុរសខាងលើនៅចុងជើងនាង ហើយបុរសខាងលើ បាននិយាយទៀតថា«ទៀតអី» ហើយនាងប្រាប់ថា ចាំមើលនាងប្តឹងសមត្ថកិច្ច បុរសនោះនិយាយថា ប្តឹងក៏ប្តឹងទៅ បន្ទាប់មកនារីរងគ្រោះស្លៀកខោ ហើយរត់ទៅបន្ទប់នាងវិញ។ លុះនៅថ្ងៃទី២៧នៅថ្ងៃរសៀល នាងបានប្រាប់បងស្រីនឹងប្រាប់ម្ចាស់ផ្ទះ រួចតេហៅសមត្ថកិច្ចនាំជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍នគរបាលកន្ទោក លុះនៅវេលាម៉ោង៦និង៣០នាទី ជនរងគ្រោះដាក់ពាក្យបណ្ដឹងតែម្តង ។
ចំណែកបុរសខាងលើបានឆ្លើយសារភាពថា ខ្លួនបានធ្វើអីៗជាមួយនារីខាងលើមែន គឺដោយត្រូវរ៉ូវនឹងគ្នា។ ក្រោយពេលកើតហេតុនារីរងគ្រោះបានសំណូមពរថ្លៃជំងឺផ្លូវចិត្តចំនួន៣០០០ដុល្លារ តែសមត្ថកិច្ចកំពង់តែស្រាវជ្រាវនៅឡើយ៕

មតិយោបល់