ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ!..

ភ្នំពេញ: កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ ការិយាល័យ បានសហការណ៍ជាមួយ ការិយាល័យនគរបាលចរាចរណ៍ជើងគោក បានឃាត់ខ្លួនម្នាក់ បន្ទាប់ពីមានចម្លើយសារភាពពីជនសង្ស័យខាងលើ ការិយាល័យបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបន្ត បានជនសង្ស័យចំនួន២នាក់បន្ថែមទៀត នៅចំណុចផ្ទះលេខ ៥២E០ ផ្លូវលេខ ១៧៤ ភូមិ១៣ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួច (ម៉ូតូម៉ាកហុងដាIcon ពណ៌ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ១AR-១៣៥២) នៅចំណុចផ្ទះលេខ ៥២E០ ផ្លូវលេខ ១៧៤ ភូមិ១៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១២,៣០ នាទី បញ្ជូនមកការិយាល័យ។

ជនសង្ស័យ១-ឈ្មោះ ពេជ្រ សីហា ហៅ ចាន់ សីហា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
២-ឈ្មោះ សុខ វីឆើត ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ។
៣-ឈ្មោះ ជា ពិសិដ្ឋ ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព ដែកសម្រាប់កាច់សោកម៉ូតូរាងសំប៉ែតចុងស្រូច ចំនួន១ កូនសោខ្សៀលេខ ៨ ចំនួន១ ដើម ថ្នាំប្រភេទចាក់ ម៉ាក Daizepam ចំនួន ០១ អំពូល ដែលកេះចំនួន១ ស៊ីរាងចាក់ថ្នាំ ចំនួន១ ឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន១ បណ្ណ័សម្គាល់យានយន្តរបស់ឈ្មោះឈឹម ឡា ថតចម្លងចំនួន១សន្លឹក។
ភស្តុតាងម៉ូតូជារបស់ជនរងគ្រោះ
-ម៉ូតូម៉ាកហុងដាIcon ពណ៌ ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ១AR-១៣៥២។
ជនរងគ្រោះឈ្មោះ ឈិន ចន្ថា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងអគ្គីសនី មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ ច្បារអំពៅទី២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់