ដើម្បីទទួបាលរាងស្អាត មនុស្សស្រីភាគច្រើនតែងតែជ្រើសរើសយកវិធីសម្រករាង ដោយបង្អត់អាហារខ្លួនឯង។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា ការសម្រកទម្ងន់លឿនពេក មិនត្រឹមតែខូចរាងនោះទេ វាក៏អាចបង្កឲ្យមានបញ្ហាសុខភាពមួយចំនួនផងដែរ។
ច្រាលទឹកអាស៊ីតក្នុងក្រពះពោះវៀន
ក្រពះរបស់អ្នកនៅតែផលិតបរិមាណអាស៊ីតជានិច្ច ទោះបីជាអ្នកញ៉ាំ ឬមិនញ៉ាំអាហារក៏ដោយ។ នៅពេលដែលជាតិអាស៊ីត ផលិតលើសដែនកំណត់ នឹងបណ្តោលឲ្យស្រទាប់នៃក្រពះទទួលរងនូវការខូចខាត ដែលនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជា ដំបៅក្រពះ ឈឺក្រពះ ពិបាករំលាយអាហារ… ហេតុនេះទម្លាប់នៃការបង្អត់អាហារ ជាមូលហេតុចម្បងនៃបញ្ហាក្រហាយទ្រូង និងឈឺក្រពះ ពោះវៀន។
ដង្ហើមមានក្លិនមិនល្អ
ប្រសិនបើរាងកាយមិនទទួលបានកាបូនអ៊ីដ្រាតគ្រប់គ្រាន់ ដើម្បីផលិថាមពល ក្រពះនឹងផលិតអាស៊ីតខ្លាញ់កាន់តែច្រើន ដែលបង្កើតទៅជាក្លិនមាត់អាក្រក់។
មានអារម្មណ៍អស់កម្លាំង និងខ្វះជីវជាតិ
នៅពេលដែលរាងកាយរបស់អ្នកមិនទទួលបានសារធាតិចិញ្ចឹមគ្រប់គ្រាន់ទេ អ្នកនឹងមានអារម្មណ៍ថា ខ្វះថាមពល អស់កម្លាំង។ ជាពិសេស ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ ដោយមិនបានបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយទៀតនោះ ថាមពលក្នុងរាងកាយនឹងចុះទាបកាន់តែខ្លាំង ដែលជាមូលហេតុដែធ្វើឲ្យរាងកាយខ្សោយ។
ខ្សោយការចង់ចាំ
ជាតិខ្លាញ់ ត្រូវបានគេស្គាល់ថា ជាប្រភពថាមពលដ៏សំខាន់សម្រាប់ខួរក្បាល ក្នុងការដំណើរការ។ ដូច្នេះ ការតមអាហារដើម្បីសម្រកទម្ងន់ អាចបណ្តោលឲ្យខ្វះអាហារូបត្ថម្ភ និងប៉ះពាល់ដល់ការចង់ចាំដោយផ្ទាល់។
ស្បែកស្ងួត
ការសម្រកទម្ងន់ មិនត្រឹមតែខ្វះជាតិទឹកនោះទេ វាក៏អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផងដែរ។ ក្រៅពីនេះ ការបង្អត់អាហារអាចធ្វើឲ្យស្បែកស្ងួតក្លាយទៅជាប្រេះ ឬរបកគ្មានភាពទាក់ទាញឡើយ។
ជ្រុះសក់
នៅពេលដែលអ្នកតមអាហារខ្លាំងពេក រាងកាយមិនអាចទទួលប្រូតេអ៊ីនគ្រប់គ្រាន់នោះទេ ដូច្នេះសក់របស់អ្នកនឹងចាប់ផ្តើមបាត់បង់។ ដូច្នេះ ការស្រកទម្ងន់លឿនពេក ត្រូវបានគេចាត់ទុកជាមូលហេតុចម្បងដែលបណ្តោលសក់ស្តើង និងជ្រុះ។
ដូច្នេះ ដើម្បីការពារហានិភ័យផ្សេងៗដល់សុខភាព អ្នកគួរតែពិគ្រោះជាមួយនឹងជំនាញឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តតមអាហារដើម្បីសម្រកទម្ងន់៕
ដកស្រង់ពី៖ soha
មតិយោបល់