ភ្នំពេញៈ បុរសម្នាក់មិនគិតការងាររកស៊ីនោះទេ គិតតែពីដើរសេពគ្រឿងញៀនរហូតស្រវឹងនិងញៀនស្ទើរតែបែកថ្នាំទៀតផង ហើយដោយសារតែនិយាយលែងស្ដាប់គ្នាបាន ស្រ្តីជាប្រពន្ធក៏បានសម្រេចចិត្តយកទៅដាក់មណ្ឌល និងលែងលះចោលតែម្ដង។ ក្រោយមកប្រពន្ធបានយកប្ដីថ្មីម្នាក់ទៀត ចំណែកបុរសនោះបន្ទាប់ពីជាប់នៅក្នុងមណ្ឌលកែប្រែមួយរយៈពេលក៏ចេញមកវិញ ហើយទើបតែចេញបានរយៈពេល១អាទិត្យតែប៉ុណ្ណោះ ហើយពេលបានដឹងថាប្រពន្ធយកប្ដីទៀតក៏កើតចិត្តខឹងនិងប្រច័ណ្ឌហើយក៏រករឿងព្រមទាំងទាញកាំបិតដេញកាប់បណ្ដាលឲ្យប្ដីក្រោយរបស់ប្រពន្ធ រងរបួសរយះក្បាលយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនដៃដល់ដែលជាប្ដីទី១ខាងលើ មិនត្រូវបានស្គាល់ឈ្មោះ វែង ។ ចំណែកស្ត្រីជាប្រពន្ធនិងប្ដីក្រោយក៏មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណដែរ។ ហើយភ្លាមៗនោះនាំគ្នាទៅព្យាបាលរបួសបាត់រហូតដល់វេលាល្ងាចថ្ងៃដដែលទៅហើយមិនទាន់ឃើញទៅដាក់ពាក្យបណ្ដឹងនៅឡើយ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ស្ត្រីខាងលើមានប្ដី២នាក់ដោយមិនបានរៀបការដូចគ្នា ហើយប្ដីទី១មិនគិតការ ងាររកស៊ីឡើយ គិតតែពីដើរសេពគ្រឿងញៀនរហូតញៀនយ៉ាងងប់ងុល។ ចំណែករូបនាងបានសុំឲ្យកែខ្លួនប៉ុន្តែប្ដីមិនព្រមស្ដាប់សោះទើបចុងក្រោយ នាងនាំទៅដាក់មណ្ឌលកែប្រែគ្រឿងញៀនហើយក៏សម្រេចចិត្តលែងលះប្ដីនោះចោលតែម្ដង ហើយមួយរយៈពេលក្រោយមកក៏បានយកប្ដីទី២ម្នាក់ទៀត។ ចំណែកប្ដីទី១ក្រោយពេលជាប់នៅមណ្ឌលកែប្រែមួយរយះទើបចេញ កាលពី១អាទិត្យមុនប៉ុណ្ណោះ លុះពេលបានដឹងថាប្រពន្ធយកប្ដីទៀតក៏កើតចិត្តខឹងនិងប្រច័ណ្ឌហើយក៏រករឿងព្រមទាំងទាញកាំបិតដេញកាប់បណ្ដាលឲ្យប្ដីក្រោយរបស់ប្រពន្ធរងរបួសរយះក្បាលយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មកបានគេចខ្លួនបាត់ហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ក៏បានចេញទៅអន្តរាគមន៍ដែរប៉ុន្តែពេលទៅដល់ជននោះបានគេចខ្លួនបាត់ទៅហើយ ទើបឲ្យប្រពន្ធនិងប្ដីក្រោយទៅព្យាបាលរបួសសិនចាំដាក់ពាក្យបណ្តឹងជាក្រោយ ក៏ស្រាប់តែទៅបាត់រហូតមិនឃើញត្រឡប់ទៅប្ដឹងវិញឡើយ៕
មតិយោបល់