ព័ត៌មានជាតិ

រថយន្តដឹកឈើបុកម៉ូតូពេញទំហឹង ស្លាប់បុរស២នាក់ទាំងកណ្តាលអធ្រាត្រ​!..

ព្រះវិហារ: កាលពីវេលាម៉ោង២និង៣០នាទីយប់ ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចអូរផ្អាវ ភូមិស្អាង ឃុំស្អាង ស្រុកជយ័សែន ខេត្តព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់នៅនឹងកន្លែង។

នៅមុនពេលកើតហតុ រថយន្តសណ្តោងរ៉ឺម៉កដឹកឈើ បើកបរបញ្ច្រាសទិសគ្នា បានរេចង្កូតមកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងបណ្តាលឲ្យធ្លាក់ផ្លូវ ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មតែម្តង។ចំណែកអ្នកបើកបររថយន្តដឹកឈើនិងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង រួចប្រគល់សាកសពឲ្យជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់