ក្រចេះ: នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មានករណីស្រ្តីម្នាក់បានយកថ្នាំកណ្តុរមកផឹកច្រឡំថាស្រា បណ្តាលអោយពុលស្លាប់ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ស្រ្តីរងគ្រោះឈ្មោះ ហួត ជីម អាយុ ៥០ឆ្នាំ មានទីលំនៅចំណុចអូរស្ទឹងឆ្លាំង ភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ។
មូលហេតុ៖ ច្រលំយកដបថ្នាំកណ្តុរ ស្មានតែដបស្រា យកមកផឹកបណ្តាលឲ្យពុលប្រកាច់ស្លាប់បាត់បង់ជីវិតភ្លាមៗមិនអាចជួយសង្រ្គោះទាន់។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់