ភ្នំពេញៈ បុរសម្នាក់ដែលជិះកង់មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារថ្មី កាលពីថ្ងៃទី២៥ ខែមិថុនានោះ នៅល្ងាចថ្ងៃទី២៩នេះ សាច់មញាតិបានជួលគេឲ្យមុជរាវរកឃើញហើយ។
សពជនរងគ្រោះមានឈ្មោះ យ៉ង់ ចន្ថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីប្រុសស្រី២នាក់មកលោតទឹកសម្លាប់ខ្លួនបន្តបន្ទាប់គ្នា ម្នាក់ជាបុរសលោតបានសម្រេចនិងនារីម្នាក់ទៀតមិនបានសម្រេចទេត្រូវគេឃាត់ទាន់។
ប្រភពព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេបានជិះកង់ឡើងស្ពានជ្រោយចង្វារពីលិចមកកើតខណៈមកដល់ជិតកណ្តលកស្ពានបានទុកកង់ចោលហើយលោតទំលាក់ពីលើស្ពានតែម្តងដោយបន្សល់ទុកតែកង់នៅកន្លែងកើតហេតុប៉ុណ្ណោះ។
ចំពោះសាកសព សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/jhqnPl8GqZI
មតិយោបល់