នេប៉ាល់៖ អង្គការសហប្រជាជាតិ (UN) បានថ្លែងឲ្យដឹងនៅថ្ងៃអង្គា ទី០៥ ខែឧសភា ឆ្នាំ ២០១៥ នេះថា ត្រូវការលុយជាចាំបាច់ចំនួន ៤១៥លានដុល្លារអាមេរិក ដើម្បីជាជំនួយមនុស្សធម៌ សម្រាប់ប្រទេសនេប៉ាល់ បន្ទាប់ពីលើតមានការរញ្ជួយដី។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១៥។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៥ មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅក្នុងប្រទេសនេប៉ាល់ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសស្ទើតែទាំងមូល និងបានសម្លាប់មនុស្សប្រមាណជា ៧៣៦៥នាក់ និងរបួសកើនឡើងជាង ១៤ម៉ឺនាក់៕
ព័ត៌មានជាតិ
មតិយោបល់