Post News Media ព័ត៌មានជាតិ រថយន្ត ៤គ្រឿង...

រថយន្ត ៤គ្រឿង បុកបន្តគ្នាទាំងព្រឹក ស្លាប់ និងរបួស ៤នាក់ នៅព្រះសីហនុ

ព្រះសីហនុ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត ៤គ្រឿងបុកបន្តគ្នា នៅចំណុចកែងរ៉ា កន្លែងប៉ូលិសចរាចរណ៍ប្រចាំការ វេលាម៉ោងជិត ៩ ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។

សមត្ថកិច្ចបានឲ្យដឹងថា មានមនុស្ស ៤ នាក់ រងរបួសធ្ងន់ ក្នុងនោះក៏មានប៉ូលិសចរាចរណ៍ម្នាក់ និងមានជនជាតិម្នាក់បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យ៕