ព័ត៌មានជាតិ

សាហាវ!រថយន្តមិនចាំម៉ាក បុកម៉ូតូវ៉េវពេញទំហឹង ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ហើយរត់បាត់!

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកបុកម៉ូតូវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1H-9761 បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ហម ហាក់ ភេទប្រុស អាយុ ៤២ឆ្នាំ ស្លាបភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតដែលជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ចំណែករថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល៕

មតិយោបល់