កោះកុងៈ នៅវេលាម៉ោង ០៥ និង០០នាទីល្ងាចថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួននិងដើមដូង ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។
សពជនរងគ្រោះឈ្មោះ ចៅ ជា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។
តាមការបំភ្លឺរបស់ម្ដាយ ជនរងគ្រោះ បានប្រាប់ថា កូនប្រុសរបស់គាត់ គឺមានជំងឺឈាមសស៊ីឈាមក្រហម អស់រយៈពេលជិត១០ឆ្នាំមកហើយ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ដោយមានការចូលរួម ពីមន្រ្តីប៉ុស្តិ៍នគរបាល មេភូមិ និងគ្រូទេព្យមណ្ឌលសុខភាព ពិនិត្យធ្វើកោសល្យ ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់