ព័ត៌មានកីឡា

Chelsea ទំនងជាមិនលក់ឲ្យ Man Utd ឡើយដោយសារក្លិបមួយនេះ

ការចង់បានខ្សែបម្រើប្រយុទ្ធស្លាប ប្រេស៊ីល​ Willian របស់ក្រុមបីសាចក្រហម Manchester United កំពុងតែជួបបញ្ហាហើយ បន្ទាប់ពីក្រុមតោខៀវ Chelsea មានបំណងចង់លក់កីឡាកររូបនេះ ឲ្យទៅក្រុមយក្សនៅអេស្ប៉ាញវិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានយល់ព្រមលក់ Willian ក្នុងតម្លៃ ៥០លានផោន ឲ្យក្រុម Barcelona ហើយ នារដូវក្តៅខាងមុខនេះ។ ការធ្វើបែបនេះ បានធ្វើឲ្យ Man Utd ខកចិត្តយ៉ាងខ្លាំង ព្រោះថាបីសចក្រហម បានតាមប្រមាញ់ កីឡាករ​ប្រេស៊ីលរូបនេះ ជាយូរណាស់មកហើយ តែមិនទាន់បានទទួលលទ្ធផលផ្លែផ្កានៅ​ឡើយទេ។ យ៉ាងណាវិញ Chelsea ដូចជាមិនចាប់អារម្មណ៍ ជាមួយ ManUtd ឡើយ ថ្វីបើធ្លាប់លក់ Nemanja Matic ឲ្យម្តងក្តី តែសម្រាប់ Willian វិញ ប្រហែលជា Chelsea ចង់លក់ឲ្យក្រុម Barcelona​ ច្រើនជាងហើយ។

ដូច្នេះហើយ ក្រុមតោខៀវ Chelsea បានសម្រេចចិត្តលក់ Willian នៅរដូវក្តៅនេះ ក្នុងតម្លៃ ៥០លានផោន ឲ្យទៅក្រុម Barcelona ខណ:ក្រុម Man​ Utd វិញ ត្រូវខកចិត្តចំពោះ ការចង់បាន Willian នេះហើយ។

មតិយោបល់