ព័ត៌មានជាតិ

ល្បែងកន្ទុយលេខ បង្កប់ក្នុងហាងអ៊ុតសក់ យីហោ ម៉ាណែតសេដ្ឋាបុត្រ មុខផ្សារទួលគោក ដំណើរការ ដោយមិនរំខាន អាជ្ញាធរសោះ

ភ្នំពេញៈ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំង ល្បែងស៊ីសងគ្រប់ប្រភេទ តាមរយៈ គោលនយោបាយភូមិឃុំមានសុវត្ថិភាព នោះ ល្បែងស៊ីសងរួមមាន ល្បែងកន្ទុយលេខ និងហាងចាក់បាល់អនឡាញ នៅក្នុងទឹកដីខណ្ឌទួលគោក កំពុងតែបើកយុទ្ធនាការ យ៉ាងគគ្រឹកគ្រេង ដោយមិនមាន ការអើពើបង្ក្រាបពីសំណាក់ អាជ្ញាធរនោះទេ។

ទីតាំងល្បែងកន្ទុយលេង ដ៏ធំមួយ ត្រូវបានប្រជាពរដ្ឋរាយការណ៍ថា កំពុងដំណើរការណ៍យ៉ាងរលូន បង្កប់ក្នុងហាងអ៊ុតសក់មួយមានយីហា ម៉ណែតសេដ្ឋាបុត្រ នៅផ្លូវលេខ៦១៤ ទល់មុខផ្សារ ៧មករា (ផ្សារទួលគោក) ក្នុងសង្កាត់បឹងកក់ទី២ ក្បែរសាលាសង្កាត់។

ក្រៅពីល្បែងកន្ទុយលេខ ហាងអ៊ីនធឺណេត ២៤ម៉ោង ក៏កំពុងកាក់កប ក្នុងរដូវកាល World Cup នេះផងដែរ ព្រោះតែទីតាំងទាំងអស់នោះ ជាសំបុក នៃការចាក់បាល់អនឡាញ ខណៈដែលសកម្មភាពចោរឆក់ ចោរប្លន់ កើតឡើងរាល់យប់ក្នុងរាជធានីភ្នំពេញ។

ទាក់ទងបញ្ហា ល្បែងស៊ីសង កើតមាននៅក្នុងទឹកដីខណ្ឌទួលគោកនេះ អ្នកសារព័ត៌មានព្យាយាមទាក់ទង លោក ខាត់ ខុនទិត្យ នាយប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់បឹងកក់២ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក និងលោក ស៊ឹម ពិសិដ្ឋ អធិការរងខណ្ឌទួលគោក ទទួលផ្នែកព្រហ្មទណ្ឌ មិនទាន់បាននោះទេ ដោយសារទូរស័ព្ទរបស់ អស់លោក ដែលមានតួនាទី បង្ក្រាបបទល្មើស តាមរយៈការស៊ីប្រាក់ខែរាស្ត្រ ទាំងនោះ ហៅចូល មិនមានអ្នកទទួលឡើយ៕

មតិយោបល់