កីឡាករចំណូលថ្មីរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទើបចុះកិច្ចសន្យាកាលពីម្សិលមិញនេះ រួមមាន Harley Bryn Willard នឹង Sergio Barboza Da Silva Junior មានប្រវត្តមិនធម្មតាឡើយ ។
ប្រវត្តខ្លះៗរបស់កីឡាករអង់គ្លេស Willard ៖ មានវ័យត្រឹមតែ ២០ឆ្នាំ ធ្លាប់បានស៊ុតបញ្ចូលទី ៨ គ្រាប់ អោយក្លិប Hassleholms IF នៅក្នុងប្រទេសស៊ុយអ៊ែត ហើយក៏ជាកីឡាករយុវជននៅក្លិបបាល់ទាត់អង់គ្លេសកាំភ្លើងធំ Arsenal FC និង Southampton FC មុនពេលផ្លាស់ទៅប្រទេសស៊ុយអែត។
ប្រវត្តខ្លះៗរបស់កីឡាករប្រេសុីល Barboza ៖ មានវ័យ ២៥ឆ្នាំ អាចរកបាន ៧ គ្រាប់ ក្នុង ១០ ប្រកួត នៅរដូវកាលនេះ អោយក្លិប Master 7FC នៅក្នុងក្របខ័ណ្ឌ Laos Premier League (ក្របខណ្ឌកំពូលឡាវ)។ កីឡាករ Sergio ធ្លាប់លេងឱ្យក្លិប ៥ ផ្សេងគ្នានៅក្នុងប្រទេសប្រេស៊ីល មុនពេលផ្លាស់ទៅ Costa Rica, Guatemala នឹង Honduras។
សូមបញ្ជាក់ថា កីឡាករចំណូលថ្មីទាំងពីររូបនេះ នឹងបង្ហាញខ្លួនក្នុងជំនួនជាមួយក្លិប ណាហ្គាវើល នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើកីឡដ្ឋានខេត្តស្វាយរៀង ក្នុងជំនួបសប្តាហ៍ទី១២ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨៕
មតិយោបល់