ព័ត៌មានជាតិ

Update៖ ស្លុតចិត្តហួសថ្លែង! កូន ៣នាក់ ត្រូវកំព្រា ដោយម្ដាយស្លាប់យ៉ាងរន្ធត់ សពដាច់ជាកំណាត់ៗ….

ភ្នំពេញ: កាលពីវេលាម៉ោង ៩នឹង៤០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តាយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរណ៍ រវាងរថយន្តបុកនឹងម៉ូតូ បណ្ដាលឲ្យស្រ្តីម្នាក់ ស្លាប់ភ្លាមៗមួយរំពេច។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទបាញ់ស៊ីម៉ង់ត៍បេតុង ពាក់ផ្លាកលេខ 5A.2423 បើកដោយឈ្មោះ សម្បត្តិ ខុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើករថយន្តឲ្យក្រុមហ៊ុនដ្រាហ្គនស៊ីធី មានស្រុកកំណើតនៅភូមិចាក់ត្រាំង ឃុំក្រវ៉ាញ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិពាំងរាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកម៉ូតូររងគ្រោះ ម៉ាកហុនដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1J-1061 ជិះដោយស្ត្រីរងគ្រោះឈ្មោះ ហុង ឆៃណា ភេទស្រីអាយុ៣៥ ស្រុកកំណើតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានកូនប្រុសចំនួន៣នាក់ ក្នុងបន្ទុក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ ស្ត្រីរងគ្រោះ រួមជាមួយប្តី ជិះម៉ូតូម្នាក់មួយ ដឹកមាន់ជាច្រើនក្បាលពីក្រោយ។ លុះមកដល់ចំណុចស្តុបផ្ទះស្រាបៀរ បានឈប់រង់ចាំស្តុប ស្របពេលនោះ ក៏រថយន្តបង្កមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុកគូទម៉ូតូ និងកិនស្ត្រីជនរងគ្រោះ បណ្ដាលឲ្យខ្ទេចសុះសាច់ មើលលែងយល់ ដាច់ខ្លួនជា២កំណាត់។ ចំណែកម៉ូតូ បានជាប់នៅក្រោមរថយន្ត អូសចម្ងាយជាង៥០០ម៉ែត្រ ត្រូវប្រជាពលរដ្ឋឃាត់ រួចប្រគល់អ្នកបើកបរ ទៅឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាល ស្ទឹងមានជ័យ៣ ដើម្បីធ្វើការសាកសួរ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចយករថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយពេលក្រោយ។ ចំណែកសព បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់