ព័ត៌មានជាតិ

ម្ចាស់ផ្ទះមិននៅ មកវិញផ្ទះឆេះខ្ទេច!

កំពង់ធំ: កាលពីវេលាម៉ោង៧ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មានករណីអគ្គិភ័យ បានឆាបឆេះផ្ទះ នៅភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យ៉ាងសន្ធោសន្ធៅ។​

ម្ចាស់ផ្ទះមានឈ្មោះ ម៉ៅ ដាលីន ភេទប្រុស អាយុ៤១ឆ្នាំ ជាផ្ទះតៀមទំហំ៤ម៉ែត្រ ៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។

អគ្គិភ័យនេះបានឆាបឆេះ ទូរទស្សន៍ចំនួន១គ្រឿង , គ្រែដេកចំនួន១ ,ប្រាក់ដុល្លាចំនួន៦០ដុល្លារ, ប្រាក់រៀលចំនួន៥០ម៉ឺនរៀល និងអត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក

ចំណែកមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ម្ចាស់ផ្ទះមិននៅ)៕

មតិយោបល់