ព័ត៌មានជាតិ

ខ្លាំងបាត់! ចូលគាស់ផ្ទះមេភូមិលួចទ្រព្យសម្បត្តិ!…

ប៉ៃលិន: កាលពីវេលាម៉ោង២រសៀល ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីចោរចូលគាស់ផ្ទះ នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនសង្ស័យមានគ្នាចំនួន៤នាក់ ភ្លាមនោះឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ និង៣នាក់ទៀតរត់គេចខ្លួនបាត់។ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ជិន ចយ ហៅភា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិរ៉ែដែក ឃុំអូរអណ្តូង ស្រុកសំឡូត ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះ នាង មាឃ ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរ មេភូមិទឹកថ្លា។

ករណីខាងលើនេះបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិដូចជា តុបេងចំនួន៣ដែលជនសង្ស័យ និងបក្ខពួកបានលួចយកទៅ។

បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់