ក្រៅពីក្រុមជើងខ្លាំងតំបន់អឺរ៉ុបបារាំង ទទួលក្រុមជើងខ្លាំងអាមេរិកឡាទីន អាហ្សង់ទីន នាវគ្គ ១៦ក្រុមចុងក្រោយ ក្រុមជើងឯក Euro ២០១៦ ពរទុយហ្គាល់ ត្រូវជួបក្រុមជើងខ្លាំងអាមេរិកឡាទីនអ៊ុយរ៉ាហ្គាយយប់នេះដែរ។
ពរទុយហ្គាល់ ត្រូវប្រឈមមុខជាមួយក្រុមខ្លាំង អ៊ុយរ៉ាហ្គាយ នាវេលាម៉ោង ១រំលងអាធ្រាត្រយប់នេះ ដើម្បីស្វែងរកក្រុមណាមួយ ដែលត្រូវបន្តឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយបន្តទៀត។ ក្នុងនោះដែរ ប្រធានក្រុមពរទុយហ្គាល់ Cristiano Ronaldo បាននិយាយមុនការប្រកួតថា៖ ថ្វីដ្បិត អ៊ុយរ៉ាហ្គាយ ជាក្រុមខ្លាំងមែន តែពួកគេនៅមានកម្រិតមិនទាន់ដល់អេស្ប៉ាញឡើយ។ ការនិយាយបែបនេះ Ronaldo ចង់មានន័យថា ពរទុយហ្គាល់ មិនរអាអ៊ុយរ៉ាហ្គាយឡើយ ក្រុមជើងឯក Euro មួយនេះ បានត្រៀមលក្ខណៈទទួលអ៊ុយរ៉ាហ្គាយរួចហើយ។
ជាការពិតណាស់ ពរទុយហ្គាល់ធ្លាប់លេងស្មើ ជាមួយអេស្ប៉ាញ នាវគ្គចែកពូលកន្លងមក ដែលនេះបង្ហាញឲ្យឃើញថា ជំនួបជាមួយអ៊ុយរ៉ាហ្គាយ មិនមែនជារឿងលំបាកសម្រាប់ពរទុយហ្គាល់ឡើយ។ ម្យ៉ាងវិញទៀតនោះ ពរទុយហ្គាល ធ្លាបមានប្រវត្តិល្អ ពេលជួបក្រុមមកពីតំបន់អាមេរិកឡាទីន ដូជាអាហ្សង់ទីន និងប្រេស៊ីលជាដើម ដែលនេះ គឺជាកត្តាមួយ ដែលពរទុយហ្គាល់រំពឹងឈ្នះច្រើនពីការប្រកួតនេះ។
ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ជឿជាក់ថា ពរទុយហ្គាល់ច្បាស់ជា្លងផុតវគ្គ ១៦ក្រុមចុងក្រោយនេះ ដោយយោងទៅលើសមត្ថភាពរបស់អ៊ុយរ៉ាហ្គាយ មិនខ្លាំងជាងអេស្ប៉ាញឡើយ។



មតិយោបល់