ព័ត៌មានជាតិ

ស្មានតែគេមិនដឹង! ជនសង្ស័យលួចម៉ូតូជាប់ប្រព័ន្ធ GPS តាំងពីភ្នំពេញទៅជាប់ខ្នោះនៅកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមបណ្តឹងផ្ទាល់មាត់របស់ឈ្មោះ នាង ភាក់ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិទួលពង្រ សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានចោរកាច់កយកម៉ូតូរបស់គាត់ទៅបាត់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៤និង០០ទៀបភ្លឺ ហើយឆែកតាមប្រព័ន្ធ GPS គឺមុខសញ្ញាស្ថិតក្នុងភូមិសាស្ត្រឃុំវាលពន់ ស្រុកថ្ពង ។
ទទួលបានពត៌មានភ្លាម លោកអធិការបានសុំគោលការណ៍ រួចដឹកនាំកម្លាំងចុះពួនស្ទាក់ ឈានដល់ឃាត់ខ្លួនមុខសញ្ញាបាន ព្រមទាំងវត្ថុតាង ម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរី០១៥ ពាក់ស្លាលេខ ភ្នំពេញ 1FJ-5476 នៅចំណុចផ្លូវចូលវត្តព្រៃមិច ភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង វេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ឡាយ ភារិទ្ធិ រស់នៅភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ករណីនេះ កម្លាំងជំនាញស្រុក បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ត៕


មតិយោបល់