ព័ត៌មានជាតិ

រថយន្ត១គ្រឿង បើកបុកបុរសម្នាក់ របួសធ្ងន់ នៅមុខហាងលក់បបរស

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៨ និង៥៥នាទីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងអ្នកថ្មើរជើង ក្នុងដំណើរផ្ទុយគ្នា នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខហាងលក់បបរស ចន្លោះបង្គោលគីឡូម៉ែត្រ (៨៨-៨៩) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ។

ដោយរថយន្តបើកបរពីត្បូងទៅជើង ចំណែកអ្នកថ្មើរជើង ដើរឆ្លងផ្លូវពីលិចទៅកើត ។

ករណីនេះ បណ្ដាលឲ្យអ្នកថ្មើរជើងម្នាក់របួសធ្ងន់ (ប្រុស) រថយន្ត ០១គ្រឿង(ខូចស្រាល) ចំណែកអ្នកបើកបរ ក្រោយកើតហេតុ ទុករថយន្តនៅកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់៕

មតិយោបល់