អាមេរិក៖ បុរសម្នាក់មានឈ្មោះ Robert Newman អាយុ ២៣ ឆ្នាំ ដែលរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកត្រូវបានសមាគមន៍សត្វចិញ្ចឹមដាក់ពាក្យបណ្តឹងទៅតុលាការទៅលើការចោតប្រកាន់ពីបទរួមរក្ស័ជាមួយសត្វពពែ។
តាមរបាយការណ៍ឲ្យដឹងថា ហេតុនេះការណ៍នេះត្រូវបានរកឃើញ បន្ទាប់ពីប្តីប្រពន្ធដែលជាម្ចាស់កសិដ្ឋាន ឃើញពពែរបស់គាត់មានសញ្ញាបំពានទៅលើផ្លូវភេទ ហើយបានយកវាទៅព្យាបាលរបួសនៅកន្លែងពេទ្យសត្វ។ ភ្លាមៗនោះប៉ូលិសក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Robert Newman ។ ទោះជាយ៉ាងណាក្នុងកំឡុងពេលសួរចម្លើយជាលើកដំបូង លោក Robert Newman បានបដិសេធម្តងហើយម្តងទៀតពីបទឧក្រិដ្ឋកម្មរបស់គាត់។ បន្ទាប់មកបុរសនោះបានគិតរកមេធាវីដើម្បីការពារក្តី មុនពេលដែលតុលាការសម្រេចចិត្តធ្វើការស៊ីបអង្កេតទៅលើសត្វពពែដែលរងគ្រោះ។
ម្ចាស់ពពែបាននិយាយថា ប្តីរបស់គាត់មានការព្រួយបារម្ភណ៍ខ្លាំងណាស់ ប្រសិនបើគាត់ចង់ដំឡើងកាមេរ៉ាសុវត្ថិភាពនៅក្នុងកសិដ្ឋាននោះគឺត្រូវចំណាយប្រាក់អស់មិនតិចទេ។
នៅក្នុងបទសម្ភាសជាមួយនឹងអ្នកយកព័ត៌មានលោក Newman និយាយថាខ្ញុំខ្មាស់គេខ្លាំងណាស់ ចំពោះទង្វើដែលគួឲ្យសោកស្តាយ ហើយខ្ញុំចង់ឲ្យពេលវេលាត្រឡប់ថយក្រោយវិញ។ មេធាវីរបស់ Newman និយាយថាខ្ញុំមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះហេតុការណ៍ដែរកើតមានឡើងនេះ។ ម្យ៉ាងទៀត កាលពីខែមុនលោក Newman បានជាប់ពន្ធនាគារអស់រយៈពេល៨សប្តាហ៍ពីបទលួចរួចម្តងមកហើយដែរពីបទលួចប្លន់៕
មតិយោបល់