ព័ត៌មានជាតិ

ខ្សែ​ជីវិត​របស់​កីឡាករ Mike Tyson ដែល​រស់នៅ​ដូចជា​ស្តេច​

​ជាមួយ​នឹង​ប្រាក់​រាប់រយ​លាន​ដុល្លារ ប៉ុន្តែ​អតីត​អ្នក​ប្រដាល់ Mike Tyson រំពេច​នោះ​ស្រាប់តែ​ក្ស័យ​ធន់ ដោយសារ​តែ​ទម្លាប់​ចាយ​ខ្ជះខ្ជាយ​របស់គាត់​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/MikeTyson1_zpsa165ddef.jpg
​ក្នុង​ទម្លាប់​ខ្ជះខ្ជាយ​របស់​អ្នក​ប្រដាល់ ស្បែក​ខ្មៅ​រូបនេះ តែងតែ​រស់នៅ​ក្នុង​ផ្ទះ ជាមួយនឹង​សត្វ​ព្រាប​រាល់ថ្ងៃ ដល់​រាត្រី​គាត់​បាន​ទៅ​ក្លិប​កម្សាន្ត និង​ផឹកស្រា ។​
https://i1272.photobucket.com/albums/y389/domneng/Ailya/MikeTyson2_zpsdc0ef5d9.jpg
​កីឡាករ Mike Tyson ដូចជា​ស្តេច​ចឹង ក្នុង​អំឡុង​ពេល​ជា​អ្នក​ប្រដាល់ សូម្បី​តែ​រឿង​លើ​គ្រែ រយៈពេល ២៤ ម៉ោង គាត់​មាន​ស្ត្រី​ដេក​កំដរ​អារម្មណ៍​គាត់​រហូតដល់​ទៅ ២៤ នាក់​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/MikeTyson3_zps748ef470.jpg
​ក្នុង​បន្ទប់​របស់​អតីត​តារា​ប្រដាល់ រូបនេះ តែងតែ​មាន​ស្រី​ស្អាត​ជា​និច្ច ទោះ​ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ​នឹង តារា​ម៉ូ​ដែល​ដ៏​ល្បីល្បាញ Nami Cambell ក៏ដោយ​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/MikeTyson4_zps25bf186a.jpg
​នៅក្នុង​ឆ្នាំ ១៩៨៨ កីឡាករ Mike Tyson បាន​រៀបការ​ជាមួយនឹង តារា​សម្តែង Robin Givens នៅពេល​នោះ​អ្នក​ប្រដាល់​រូបនេះ​បាន​និយាយថា Robin Givens ជា​ស្ត្រី​ដ៏​ស្រស់ស្អាត​នៅលើ​ពិភពលោក ។​ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយមក​គាត់​ក៏​បាន​លែងលះគ្នា ដោយ​បង់ខាត​ប្រាក់​ចំនួន ៣ លាន​ដុល្លារ ដោយសារតែ​ការ​លែងលះ​នេះ​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/MikeTyson9_zpsc41b353c.jpg
​កីឡាករ Mike Tyson បានឲ្យដឹងថា តារា​សម្តែង Brad Pitt ដាក់​សម្ពាធឲ្យគា​ត់ ដោយមាន​ទំនាក់ទំនង​ជាមួយ​នឹង​អតីត​ប្រពន្ធ​ខ្លួន ។​នៅពេល​នោះ​គាត់​ពិតជា​ខឹង​ខ្លាំង​ណាស់ ពេល​ដែល​ទៅ​ដល់​ផ្ទះ​ឃើញ Brad Pitt នៅ​ទីនោះ ដែល​មក​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​លោក​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/MikeTyson5_zps468b3bae.jpg
​នៅ​ខែ សីហា ឆ្នាំ ១៩៨៨ កីឡាករ​រូបនេះ បាន​បំបែក​កំណត់ត្រា​ដោយ​បំបាក់​គូប្រកួត​ឈ្មោះ Michael Spinks នៅ ៩១ វិនាទី ដែល​ជា​ការប្រកួត​ដ៏​ខ្លី​បំផុត​លើ​ពិភពលោក ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់ និង​ជួយ​ឲ្យ Mike Tyson រកចំណូលបាន ២០ លាន​ដុល្លារ ដាក់​ក្នុង​ហោប៉ៅ​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/MikeTyson6_zps51160894.jpg
​ក្នុង​ឆ្នាំ ២០០៣ ខណៈ​ដែល​មាន​អាយុ ៣៧ ឆ្នាំ កីឡាករ Mike Tyson បាន​ចំណាយ​ប្រាក់ ៥ លាន​ដុល្លារ សម្រាប់​ការ​លែងលះ​ប្រពន្ធ​ទី ២ របស់ខ្លួន នាង Monica Turner ។​
https://i1272.photobucket.com/albums/y389/domneng/Ailya/MikeTyson7_zpsc38a5f16.jpg
​ដោយសារតែ​ការ​លែងលះ កីឡាករ Mike Tyson បាន​ចំណាយ ទឹកប្រាក់ ៦,៥ លាន​ដុល្លារ ដោយ​រួម​បញ្ចូល​ទាំង វីឡា ២ ក្នុងតម្លៃ ៨,៧៥ លាន​ដុល្លារ​។​
https://i1272.photobucket.com/albums/y389/domneng/Ailya/MikeTyson8_zps627bb248.jpg
​នៅ​ថ្ងៃ​ដ៏​សប្បាយរីករាយ​បំផុត​មួយ នោះ កីឡាករ Mike Tyson បាន​ក្លាយ​ជា​កម្ម​សិទ្ធ​ទ្រព្យសម្បត្តិ​រហូតដល់​ទៅ ៤០០ លាន​ដុល្លារ ។​តែ​ទោះជា​យ៉ាងណាក៏ដោយ ជាមួយនឹង​តម្លៃ​រស់នៅ ចាយវាយ​ប្រចាំខែ ចំនួន ៤ សែន​ដុល្លារ បាន​ធ្វើឲ្យ កីឡាករ​រូបនេះ ក្ស័យ​ធន់ យ៉ាង​ឆាប់រហ័ស​។ ថ្មីៗ​នេះដែរ កីឡាករ Mike Tyson ក៏​បាន​បង្ហាញ​ខ្លួន​នៅក្នុង​ប្រទេស​ចិន​ផង​ដែរ​៕

មតិយោបល់