ត្បូងឃ្មុំៈ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានជនសង្ស័យម្នាក់ឈ្មោះ លី រ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិ-ឃុំខាងលើបានធ្វើសកម្មភាពដុតបំផ្លិចបំផ្លាញផ្ទះខ្លួនឯង ដែលមានទំហំ(៧មx៨ម) ធ្វើអំពីឈើប្រក់ក្បឿង (ពីរខ្នង) ខូចខាតទាំងស្រុង។
ក្នុងនោះដែរ អគ្គិភ័យបានឆាបឆេះ ខូចខាតទ្រព្យមួយចំនួនដូចខាងក្រោម៖
១-ប្រាក់រៀលចំនូន ១៣០០០០០ រៀល
២-មាសគ្រឿងចំនួន៤ជី
៣-ស្រូវចំនួន២ស្បោងធំ ព្រមទាំងសម្ភារៈមួយចំនួនទៀត។
ករណីនេះកើតឡើង ខណៈដែលជនរងគ្រោះជាប្រពន្ធឈ្មោះ កៅ ណះ អាយុ៣៩ឆ្នាំ ជនជាតិឥស្លាមបានដើទៅលេងផ្ទះញាតិជិតខាងក្នុងភូមិបាត់។
ចំណែកមូលហេតុជនសង្ស័យខូចប្រព័ន្ធសសៃប្រសាទ (បែកថ្នាំញៀន) ហើយក្រោយទទួលបានព័ត៌មានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ ចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី៕
មតិយោបល់