ព័ត៌មានជាតិ

ខ្លាំងម៉េះលោកព្រះ!! អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង បើករថយន្តស៊េរីទំនើបបុកសួនចែកទ្រូវផ្លូវ ហើយគំរាមអ្នកសាព័ត៌មាន ហ៊ានថត ប្រយ័ត្នបាត់ជីវិត!

ភ្នំពេញ: បុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ រ៉ា ជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង បើករថយន្តស៊េរីម៉ាកសឺដេសមួយគ្រឿង ជ្រុលទៅបុកសួនចែកទ្រូវផ្លូវ បណ្តាលឲ្យរងការខូតខាតហើយគំរាមក្រុមអ្នកសារព័ត៌មានទៀត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវR៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តម៉ាកសឺដេស ស៊េរីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9188 ធ្វើដំណើទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកសួនចែកទ្រូងបណ្តាលឲ្យការខូចខាត។ ចំណែករថយន្តខូចខាតផ្នែកខាងមុខទៅលែងរួច ខណ:នោះក្រុមអ្នកសាព័ត៏មានបានចុះដល់កន្លែងកើតហេតុហើយបម្រុងផ្តិតយករូបភាព តែត្រូវបានម្ចាស់រថយន្តមករករឿងក្រុមអ្នកសាព័ត៌មានយ៉ាងចាស់ដៃថែមទាំងប្រាប់ទៅក្រុមអ្នកសារព័ត៌មានថាបើនៅតែថតប្រាប់ហើយមិនស្តាប់ទេ ប្រយ័ត្នបាត់ជីវិតធ្វើឲ្យក្រុមអ្នកសារព័ត៌មានលឺដូច្នោះមានកាភិតភ័យលួសប្រលឹងគ្រប់ៗគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីខាងរថយន្តសម្របសម្រួលជាមួយខាងម្ចាស់ផ្លូវព្រោះផ្លូវនេះជាផ្លូវរបស់ឯកជនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុបន្ទាប់មកម្ចាស់រថយន្តបានហៅរថយន្តមកអូសយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់