នៅព្រឹកថ្ងៃអង្គារទី ១៥ខែមករា ឆ្នាំ ២០១៣ នេះ គេហទំព័ររបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានរាយការណ៍ថា មានរថយភ្លើងដឹងយោធាមួយរបស់អេហ្ស៊ីប បានបើកធ្លាក់ចេញពីផ្លូវ ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស ១៧នាក់បានស្លាប់ និងប្រហែលជា ១០៣នាក់ផ្សេងទៀតរងរបួស។
ប្រភពខាងលើបានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងនៅព្រឹកថ្ងៃអង្គារនេះតែម្តង ដែលស្ថិតនៅជាយទីក្រុង គែរ ហើយយោធាដែលមាននៅក្នុងរថយន្តភ្លើងនោះគឺសុទ្ធសឹងតែជាយោធាជំនាន់ថ្មី ដែលត្រូវទៅធ្វើការហ្វឹកហាត់ ចំណែកមូលហេតុដែលបង្កឡើងនៅមិនទាន់ច្បាស់នោះទេ។
មន្ដ្រីរដ្ឋាសុខាភិបាលនៃប្រទេសអេហ្ស៊ីបបាន ប្រាប់សារព័ត៌មានក្នុងស្រុកថា នៅពេលនេះអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល៕


មតិយោបល់