ព័ត៌មានជាតិ

ទៅដកផ្សិតតែ២នាក់ ឃើញឱកាសស្ងាត់ចង់ស៊ីនាង តែមិនសម្រេចជាប់ខ្នោះរបស់សមត្ថកិច្ច

កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ក្នុងករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ ដែលកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះមានអាយុ២៨ឆ្នាំ។ ចំណែកជនសង្ស័យ ឈ្មោះ សរ.ទែល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន)។

មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបាននាំគ្នាដើរទៅរកដកផ្សិតតែ២នាក់ នៅចំណុចក្នុងព្រៃខាងក្រោយភូមិ ពេលដើរដល់កន្លែងដកផ្សិតជនរងគ្រោះបានដើររកកន្លែងព្រៃដកផ្សិត រីឯជនសង្ស័យបានដើររកកន្លែងព្រៃផ្សេង ។ លុះដើររកផ្សិតបានមួយសន្ទុះជនសង្ស័យក៏បានស្រែកហៅរកជនរងគ្រោះ ពេលនោះជនរងគ្រោះបានឆ្លើយតបថាខ្ញុំនៅដកឯណោះ បន្ទាប់មកជនសង្ស័យក៏បានដើរទៅរកជនរងគ្រោះ ពេលដែលបានជួបនិងជនរងគ្រោះភ្លាមនោះជនសង្ស័យក៏បានសុំមើលថង់ ដាក់ផ្សិតរបស់ជនរងគ្រោះ ឈ្លៀតឱកាសនោះជនសង្ស័យបានចាប់ផ្តួលជនរងគ្រោះឲ្យដួលនឹងដីហើយឡើងទ្រោបពីលើជនរងគ្រោះរួច ធ្វើសកម្មភាពបៀតបៀនទៅលើជនរងគ្រោះ ភ្លាមនោះដែរជនរងគ្រោះក៏បានរើបម្រាស់ច្រានជនសង្ស័យចេញបណ្តាលឲ្យដួល ភ្លាមនោះ ជនរងគ្រោះបានរត់ពីកន្លែងក្នុងព្រៃដកផ្សិតមកផ្ទះរបស់ខ្លួននៅ ពេលមកដល់ផ្ទះភ្លាមជនរងគ្រោះបាននិយាយពីរឿងហេតុខាងលើប្រាប់ម្តាយ ហើយម្តាយបាននាំជនរងគ្រោះទៅប្តឹងលោកមេភូមិ រួចលោកមេភូមិបានរាយការណ៍មកនគរបាលប៉ុស្តិ៍កំពង់លួង ភ្លាមនោះកម្លាំងប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការ ដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង៕

មតិយោបល់