ព័ត៌មានជាតិ

ឆេះ​ស្រឡាង​ដឹក​អ្នកដំណើរ​៥០០ នាក់​នៅ​សមុទ្រ​ប្រទេស​ក្រិច​​​​

​កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ក្រុម​ជួយ សង្គ្រោះ​ប្រទេស​អ៊ីតាលី​និង​ប្រទេស​ក្រិច បាន​ខិតខំ​ជួយសង្គ្រោះ​ក្នុង​អាកាសធាតុ មិន​អំណោយផល ខ្យល់​ខ្លាំង រលក​សមុទ្រ ធំៗ​ក្នុង​ការរំដោះ​អ្នកដំណើរ​ជិត​៥០០​នាក់ ដែល​ជាប់គាំង​នៅ​លើ​សាឡាង​កំពុងតែ ឆាប់ឆេះ​នៅ​តំបន់​សមុទ្រ​ក្រិច ។​
​សារព័ត៌មាន​រ៉​យទ័រកម្លាំង​យាមល្បាត តាម​ដែនសមុទ្រ​ប្រទេស​ក្រិច​ជួយសង្គ្រោះ អ្នកដំណើរ​បាន​១៥០​នាក់​ចេញពី​សាឡាង Norman Atlantic របស់​ក្រុម​ញ​ហ៊ុន NAIK Line គិត​ដល់​ពាក់កណ្ដាល​អធ្រាត្រ ថ្ងៃទី​២៨ ខែ​ធ្នូ ។ ស្រឡាង​ដឹក​អ្នកដំណើរ នោះ​ឆេះ​នៅ​ចម្ងាយ​ពី​កោះ​កូហ្វូ​របស់ ប្រទេស​ក្រិច​ប្រមាណ​៥០​គីឡូម៉ែត្រ ។​

​ស្រឡាង​ដឹក​អ្នកដំណើរ​ចេញពី​កំពុង ផែ Patra ប្រទេស​ក្រិច​ឆ្ពោះទៅ​កាន់​ទីក្រុង Ancona ប្រទេស​អ៊ីតាលី ។ ក្នុងចំណោម អ្នកដំណើរ​មាន​ជនជាតិ​ក្រិច​ដល់​ទៅ​២៦៨ នាក់ ក្រៅពីនោះ​មាន​ជនបរទេស​មក​ពី អាល្លឺម៉ង់ អ៊ីតាលី អូទ្រីស ទួ​គី បារាំង និង ហុ​ល្លង់ ។​
​ក្រោយពេល​ស្រឡាង​ដឹក​អ្នកដំណើរ ផ្ដល់​សញ្ញា​ប្រកាសអាសន្ន​នាវា​ដឹក​ទំនិញ ៧​គ្រឿង​ដែល​នៅក្បែរ​នោះ​ក៏​បាន​ចូលទៅ កៀក​ជួយសង្គ្រោះ ។​
​មន្ដ្រី​ទទួលខុសត្រូវ ក្រិច​និង​អ៊ីតាលី​ក៏​បាន​បញ្ជូន​នាវា​ពន្លត់ អគ្គិភ័យ​៤​គ្រឿង និង​ឧទ្ធម្ភាគចក្រ​២​គ្រឿង ទៅកាន់​កន្លែង​កើតហេតុ​ជា​បន្ទាន់​ផង​ដែរ​។ ក្រុម​ទាហាន​ការពារ​ដែន​អាកាសប្រទេស ក្រិច​បានឱ្យដឹងថា កម្លាំង​ទាហាន​អ៊ីតាលី ទទួលខុសត្រូវ​ក្នុង​ការជួយ​សង្គ្រោះ​អ្នក ដំណើរ​ក្រោយ​រដ្ឋាភិបាល​របស់​ទីក្រុង​អា តែ​ន​បានស្នើ ។ ប៉ុន្ដែ​ដោយសារ​ខ្យល់​ខ្លាំង រលក​សមុទ្រ​ធំៗ​ធ្វើ​ឱ្យ​សកម្មភាព​ជួយ សង្គ្រោះ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ។ នៅពេល ដែល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ខ្យល់ នៅ​តំបន់​សមុទ្រ​នោះ​មាន​ល្បឿន​ដល់​ទៅ ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។​

​មកទល់ ពេលនេះ​មាន​អ្នកដំណើរ​១៥០​នាក់​ប៉ុណ្ណោះ បាន​ចាកចេញ​ពី​ស្រឡាង​ដោយ​សុវត្ថិភាព​។ អ្នកដំណើរ​ម្នាក់​ឈ្មោះ​George Styliaras បាន​ទូរស័ព្ទ​នៅ​កាន់​បណ្ដាញ​ទូរទស្សន៍​ក្រិច ធី​វី អំពាវនាវ​ឱ្យ​ជួយ​ដោយ​បាន​រៀបរាប់ ថា “​ភ្លើង​នៅតែ​ឆាបឆេះ ចំណែក​នៅលើ ស្រឡាង​ដែលមាន​សុទ្ធតែ​ដែក​ក្ដៅ​ខ្លាំង ឡើងៗ​យើង​ពិបាក​ដកដង្ហើម ពិបាក​ឈរ ជើង​។ យើង​មិនដឹង​ថា អាច​ស៊ូទ្រាំ​បានយូរ ប៉ុន​ណា​ទៀត​នោះឡើយ​” ។​

​មន្ដ្រី​ប្រទេស​ក្រិច​បានឱ្យដឹងថា គ្រោះ អគ្គិភ័យ​នៅលើ​ស្រឡាង​នោះ​អាច​ឆាប ឆេះ​ចេញ​ពី​កន្លែង​ដាក់​រថយន្ដ​នៅលើ​សា ឡាង​ដែល​មាន​រថយន្ដ​ដល់​ទៅ​២០០​គ្រឿង​។ ក្រៅពីនេះ​នៅ​សាឡាង​ក៏មាន​ផ្ទុក​ប្រេង​ជា ច្រើន​ទៀត​ផង​ងាយស្រួល​ក្នុង​ការឆាបឆេះ​។ មកទល់​ពេល​នេះ​គេ​មិនទាន់​ដឹង​ថា មាន អ្នកស្លាប់​ប៉ុន្មាន​នាក់​នោះ​ឡើយ​ក្នុង​គ្រោះ អគ្គិភ័យ​នោះ ។ ចំណែក​អ្នកដំណើរ​ដែល​បាន លោត​ឬ​ធ្លាក់​ក្នុង​សមុទ្រ​ពិបាក​រក្សា​ជីវិត រង់ចាំ​ក្រុម​ជួយសង្គ្រោះ​មកដល់​ដោយសារ តែ​មាន​រលក​សមុទ្រ​ធំៗ​កម្ពស់​ដល់​ទៅ ៦​ម៉ែត្រ​៕​

មតិយោបល់