ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយមានរថយន្តដឹកដែកមួយគ្រឿងបានចុះចំណោត រអិលធ្លាក់ផ្លូវទៅខាងស្តាំដៃក្រឡាប់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ (ផ្លូវបំបែកផ្លូវជាតិលេខ៤ ចុះមកអូរត្រេះចាស់ ) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រថយន្តដែលក្រឡាប់នេះម៉ាក HYUNDAI ពណ៌ស ស្លាកលេខ កំពង់ធំ 3A-1815 សណោ្តងរ៉ឺម៉កដឹកដែកសរសៃ បើកបរដោយឈ្មោះ នូ ប៊ុនថា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបរ មានទីលំនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះ យា ប៊ុនធឿន ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ថៅកែរថយន្ត មានទីលំនៅឃុំ ស្រុកកំពង់លាវ ខេត្តព្រៃវែង។
គួរបញ្ជាក់ថា រថយន្តនេះដឹកដែកមកពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ត្រង់ផ្លូវចុះចំណោត មកអូរត្រេះ ក៏រអិលមកខាងស្ដាំដៃធ្លាក់ផ្លូវក្រឡាប់តែម្ដង បណ្ដាលឲ្យឈ្មោះ យា ប៊ុនធឿន អ្នករួមដំណើរលើរថយន្ត រងរបួសជើងខាងស្ដាំធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ៕




មតិយោបល់