នៅក្នុងការប្រកួតសប្តាហ៍ទី១២ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ដោយក្រុមបាល់ទាត់ព្រះខ័នរាជស្វារៀង បានទទួលបរាជ័យ ក្នុងដីខ្លួនឯងក្រោមថ្វីជើង ណាហ្គាវើល ដោយលទ្ធផល ០ទល់៤ លើកីឡដ្ឋានខេត្តស្វាយរៀង កាលពីម្សិលមិញ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវរកបានដោយកីឡាករ Bisan George ចំនួន ២គ្រាប់ នៅនាទីទី ៧ នឹង ៨៧ ខណៈដែលកីឡាករកូរ៉េខាងត្បូង Sung Chihoon រកបាន ២គ្រាប់ ដូចគ្នា នៅនាទីទី ១៨ នឹង ២៨ ចំណែកម្ចាស់ផ្ទះដែលទើបចុះកិច្ចសន្យាខ្សែប្រយុទ្ធប្រសុីល នឹងអង់គ្លេស មិនអាចបំបែកពងមាន់បាន។
ដូច្នេះហើយ ក្រុមណាហ្គាវើល ទទួលបាន ៣ពិន្ទុ បន្ថែម នឹងរក្សាចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុមជើងឯឆ្នាំចាស់ បឹងកេត ដដែល៕
https://www.youtube.com/watch?v=RbJO6XNvGJw
មតិយោបល់