ភ្នំពេញៈ បុរសម្នាក់ខ្យល់គស្លាប់គួរឲ្យអាណោចអាធ័ម ខណៈគ្រូពេទ្យមកសង្គ្រោះមិនទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ ដង្កោខណ្ឌដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ួង ចែម (ស្លាប់) ភេទប្រុស អាយុ ៣៧ ឆ្នាំ មានមុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយមានស្រុកកំណើតនៅ ភូមិ ភូគមិព្រែកផ្ដាំម ស្រុកព្រកប្បាស ខេត្ដតាកែវ។
បើតាមប្រភព័ត៌មានពីប្អូនប្រុស ឈ្មោះ វង់ បានឲ្យដឹងមុនពេលកើតហេតុខ្លួនបានទទួលទូរសព្ទ័ពីបងប្រុសរបស់ខ្លួន ឲ្យទូរស័ព្ទទៅកាន់មន្ទីរ ដើម្បីឲ្យមកយកបុរសឈ្មោះ ចែម ទៅកាន់មន្ទីរពេទ្យ ស្របពេលនោះដែរ បែរជាខលមិនចូល ហើយខ្លួនបានយកកាតទៅឡុកនៅកន្លែងធ្វើការសិន ក្រោយពេលឡុករួចរាល់ខ្លួនបានត្រឡប់មកវិញមកបន្ទប់ជនរងគ្រោះ ហើយសួរថា “យ៉ាងមិចហើយចែម?” ហើយជនរងគ្រោះបានឆ្លើយវិញថា “ឲ្យជួយជូនគាត់ទៅមន្ទីរពេទ្យរុស្សី” ខណៈបុរសខាងលើបានប្រាប់ឲ្យជនរងគ្រោះ ប្ដូរសំលៀកបំពាក់ ហើយខ្លួនបានហៅពូក្រូច ដែលជាកម្មករសំណង់ធ្វើការជាមួយគ្នាឲ្យមកជួយគ្រាជនរងគ្រោះ ទៅដាក់លើកង់បី។
ប្រភពដដែលបានបន្តទៀតថា ពេលដែលគ្រាជនរងគ្រោះបានប្រមាណជា៤០ម៉ែត្រ ស្រាប់តែជនរងគ្រោះមានសភាពហត់ខ្លាំងភ្លាមនោះខ្លួន និង ពូក្រូច បានគ្រាជនរងគ្រោះឲ្យអង្គុយកន្លែងមេការ ហើយខ្លួនរួមជាមួយពូក្រូចបាន ច្របាច់ធ្វើសរសៃ ហើយបានកោសខ្យល់ឲ្យថើរៗ ខណៈនោះស្រាប់តែជនរងគ្រោះមានសភាពទន់ទៅៗ រហូតបាត់មាត់បាត់ក ហើយលែងនិយាយស្ដីអ្វីទាំងអស់។ ភ្លាមនោះ ខ្លួននិងពូក្រូចបានទូរស័ព្ទទៅកាន់មន្ទីរពេទ្យ ដើម្បីដឹកយកទៅសង្រ្គោះ តែក្រោយពលេដែលក្រុមរថយន្ដសង្គ្រោះបន្ទាន់ មកដល់បានពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលធ្វើកោសល្យវិច័យពីខាងសមត្ថកិច្ច ទើបដឹងថា បុរសខាងលើពិតជាស្លាប់ដោយសារខ្យល់គពិតប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ឲ្យក្រុមសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕



មតិយោបល់