ព័ត៌មានជាតិ

រកអូសប្រទះ ឈើងាប់! យកគ្រឿងញៀនទៅជួញ ប៉ះចំសមត្ថកិច្ចចុះបង្ក្រាប មានអីខ្នោះបានសម្រេច

ភ្នំពេញ: ក្រោយពីបើកការស្រាវជ្រាវ កម្លាំងផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀន៤កញ្ចប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវរថភើ្លង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសងែ្កទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ សុខ សិ្វត ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្ទះជួលផ្លូវរថភើ្លង ភូមិបាក់ទូក សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ (ជួញដូរ) ។
សម្ភារដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

មតិយោបល់