ព័ត៌មានជាតិ

បញ្ជូនខ្លួនក្រុមចោរប្លន់៦នាក់ ទៅតុលាការពាក់ព័ន្ធរឿង ប្លន់ម៉ូតូស្ដ្រីម្នាក់បានសម្រេចនៅខណ្ឌមានជ័យ

ភ្នំពេញ: នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់
នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាពវាយប្លន់ម៉ូតូពីស្ដ្រីម្នាក់បានសម្រេច ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទាំង០៦នាក់៖
-ទី១ឈ្មោះ គឹម ដែន ហៅ កណ្តុរ ភេទ ប្រុសអាយុ ១៩ ឆ្នាំមុខរបរ ចោរ ទីលំនៅបច្ចុប្បន្នភូមិខ្វា ភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ
-ទី២ឈ្មោះ យឹម ចិត្រា ហៅ បយ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរចោរប្លន់ ស្នាក់នៅភូមិបុរីកម្មករ ផ្លូវលំ សង្កាត់ដង្កោខណ្ឌដង្កោ។
-ទី៣ឈ្មោះ យឹម ពុទ្ធី ហៅ ថ្ម ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ ចោរប្លន់ មានទីលំនៅបច្ចុប្បន្ន ភូមិបុរីកម្មករ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ។
-ទី៤ឈ្មោះ ជា វាសនា ហៅ ស្នា+ឆាងភេទ ប្រុស អាយុ២០ ឆ្នាំ មុខរបរ ចោរប្លន់ អាសយ័ដ្ឋានបច្ចុប្បន្ន ភូមិបុរីកម្មករ ផ្លូវលំ សង្កាត់ជើងឯក ខណ្ឌ ដង្កោ។
-ទី៥ឈ្មោះ មនោ ស៉ីណា ហៅ ស៉ីណា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរចោរប្លន់ អាសយ័ដ្ឋានបច្ចុប្បន្ន ភូមិហា ផ្លូវលំ សង្កាត់ស្ពានថ្មខណ្ឌ ដង្កោ ។
-និងទី៦ឈ្មោះ ម៉ាប់ ចាន់ធួន ភេទ ប្រុស អាយុ ១៨ឆ្នាំមុខរបរ ចោរប្លន់ ស្នាក់ផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដោយឡែកជនសង្ស័យឈ្មោះ ប៉ាលី ភេទ ប្រុស (គេចខ្លួន) ជាអ្នកយកទៅលក់ ឲ្យឈ្មោះ ឌី (គេចខ្លួន) ភេទ ប្រុស អាយុ ប្រហែល ២៨ ឆ្នាំ(មិនស្គាល់អាស័យដ្ឋាន)។

ចំណែកស្ដ្រីរងគ្រោះឈ្មោះស្រី មុំ ភេទ ស្រី អាយុ៣៦ ឆ្នាំ មុខរបរ លក់ខោអាវ មានទីលំនៅផ្ទះលេខ 24M ផ្លូវបុរី ហុកឆេង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៨ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ក្នុងចំណោម៧នាក់ នៅចំណុចភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ដែលជនសង្ស័យទាំង ០៦នាក់បានធ្វើសកម្មភាព វាយប្លន់យកម៉ូតូមួយគ្រឿងម៉ាក Suzuki nex ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 1GU-8684 នៅចំណុច មុខស្ថានីយ៍ចាក់សាំងតេលា ផ្លូវ ៣៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២និង២០នាទីទាបភ្លឺ​ ថ្ងៃទី២៨ខែមិថុនា​ឆ្នាំ២០១៨​ ។

សមត្ថកិច្ចបានដក់ហូតវត្ថុតាងដកហូតរួមមាន៖
ទី1-ម៉ូតូ០៣គ្រឿង I-ម៉ាកC-110 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BO-94 75 លេខតួ+ម៉ាស៉ីន:8016066

ទី២-ម៉ូតូម៉ាក គុប មូល ពណ៌ ប្រផេះ គ្មានស្លាកលេខ លេខតួ:3020117 លេខម៉ាស៉ីន:4337087

ទី៣- ម៉ូតូ ម៉ាក គុបជ្រុង ពណ៌ ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ1L-3022

ទី៤-ស្លាកលេខម៉ូតូ ចំនួន ០២បន្ទះ កំពត 1K-0175 និង០១បន្ទះទៀត ភ្នំពេញ 1-GU-8684 (ស្លាកលេខម៉ូតូជនរងគ្រោះ)

ទី៥-ដាវកែច្នៃចំនួន ០៥ ដើម, ចង្អើរម៉ូតូចំនួន០៤,បណ្ណ័សម្គាល់ម៉ូតូចំនួន ០៤ និង

ទី៦- ម៉ូតូ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ ស+ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1DH-6161 (ជាម៉ូតូជិះធ្វើសកម្មភាពប្លន់ខាងលើ)៕

មតិយោបល់