បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ក្នុងផ្ទះខ្លួនឯង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមទី១៣ ភូមិវត្តដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេះ ការិម ភេទប្រុស អាយុ ៣៥ឆ្នាំ មានលំនៅភូមិឃុំកើតហេតុខាងលើ ហើយមូលហេតុនាំឲ្យជនរងគ្រោះ ធ្វើអត្តឃាតនោះ ដោយសារមានវិបត្តិគ្រួសារ និងសតិមិនល្អ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់