ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃអាទិត្យ ៤រោច ខែបឋមាសឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៨ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីថ្លៃលក់ប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈនៅក្នងខណ្ឌច្បារអំពៅ ចំនួន៣៥ ក្នុងនោះ ១១ស្ថានីយ នៅដាក់លក់លើសតំលៃក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង ១៥ស្ថានីយលក់ទាបជាង និង៩ស្ថានីយលក់ត្រឹមត្រូវតាមប្រកាស។
មន្ត្រីយើងបានណែនាំឲ្យម្ចាស់ស្ថានីយទាំងនោះកែប្រែតំលៃឲ្យស្របទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងរួចរាល់ហើយផងដែរ៕
មតិយោបល់