ព័ត៌មានសុខភាព

វិធានការ៤ចំណុច ជួយឲ្យអ្នករួចផុតពីជំងឺមហារីកពោះវៀនធំ

ជំងឺមហារីកពោះវៀនធំ ឬរន្ធគូថ ត្រូវបានគេចាត់ទុកជាជំងឺមហារីកមួយប្រភេទដែលអាចសម្លាប់មនុស្សច្រើនបំផុត ហើយបច្ចុប្បន្ននេះក៏កំពុងតែមានការកើនឡើងយយ៉ាងខ្លាំងដែរ។

ទោះជាយ៉ាងណា ជំងឺមហារីកពោះវៀនធំនេះ អាចការពារបាន ប្រសិនបើអ្នកព្យាយាមអនុវត្តតាមវិធានការខាងក្រោមនេះបានជាប់លាប់។

១.ទទួលទានអាហារដែលសម្បូរសារធាតុរ៉ែ
ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុសេលេញ៉ូម គឺជាចំណាត់ការដ៏សំខាន់ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ លើសពីនេះ សារធាតុរ៉ៃផ្សេងៗទៀតដូចជា ប៉ូតាស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ស័ង្កសី ទង់ដែង កាល់ស្យូម … ដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការអភិវឌ្ឍនៃកោសិកាមហារីក។

២.ទទួលទានខ្ទឹមបារាំង និងខ្ទឹម ជារៀងរាល់ថ្ងៃ
គ្រឿងទេសទាំងពីរមុខនេះ មិនត្រឹមតែជួយឲ្យអាហារមានរស់ជាតិឆ្ងាញ់នោះទេ វាក៏អាចជួយទប់ស្កាត់ការអភិវឌ្ឍនៃសាច់ដុំផងដែរ។
ប្រសិនបើអ្នកអនុវត្តទម្លាប់បែបនេះ ក្នុងបរិមាណត្រឹមត្រូវ វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំយ៉ាងមានប្រសិទ្ធភាព។

៣.ជៀសវាងអំបិល និងអាហារប្រៃពេក
មនុស្សដែលចូលចិត្តទទួលទានអាហារប្រៃៗ គួរតែមានការប្រុងប្រយ័ត្នបបន្តិច ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ជាពិសេស ការទទួលទានប្រៃជាប្រចាំ អាចបង្កើហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងរន្ធគូថ។

៤.ត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់
ដើម្បីគេចផុតពីជំងឺមហារីកពោះវៀនធំ អ្នកគួរតែឧស្សាហ៍ពិនិត្យសុខភាពជាប្រចាំ ជាពិសេសនៅវ័យ ៤០ឆ្នាំ ដើម្បីរកឃើញរោគសញ្ញាដំបូងនៃជំងឺ និងធ្វើការព្យាបាលបានទាន់ពេលវេលា។ ក្នុងលក្ខខណ្ឌដែលអ្នកព្យាបាលនៅដំណាក់កាលដំបូង អាចមានសង្ឈឹម ៨៥ភាគរយ៕

ដកស្រង់ពី៖ soha

មតិយោបល់