សៀមរាប: ករណីអគ្គិភ័យមួយបានបង្កការឆាបឆេះ ផ្ទះមន្ត្រីយោធាម្នាក់ជាន់ខាងលើ ដែលកើតចេញពីការឆេះឆ្នាំងសាកទូរសព្ទ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារប្រើប្រាស់មួយចំនួន ចំណែកសមាជិកគ្រួសារមិនមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើង កាលពីនៅថ្ងៃពុធ ទី៩រោច ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីព្រឹក ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទា ប្រាណា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរយោធា មានប្រពន្ធឈ្មោះ ជ័យ សូភី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ
ពាក់ព័ននឹងករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំយករថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ ដោយប្រើរថយន្តចំនួន៤ តែមិនបានបាញ់ទឹកពន្លត់នោះទេ ព្រោះផ្លូវចូលមិនរួច ទើបប្រើបំពង់ពន្លត់អគ្គិភ័យ របស់ប្រជាពលរដ្ឋអស់ចំនួន៤បំពង់ អគ្គិភ័យក៏រលត់ទៅវិញ នៅម៉ោង៨ព្រឹកថ្ងៃខែដដែល៕
មតិយោបល់