ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ីអាយជី បកស្រាយរឿងគេបង្ហោះថាជាប់គុកនៅ នៅលើបណ្ដាញហ្វេសប៊ុក

ភ្នំពេញ:រូបភាពរបស់លោក ប៉ីអាយជី ដែលត្រូវប៉ូលិសខេត្តកណ្ដាលចាប់ឃុំខ្លួន ដោយបានសរសេរភ្ជាប់ជាមួយរូបថាលោកត្រូវបានចាប់ខ្លួនដោយសារតែជាប់ពាក់ព័ន្ធ នឹងបញ្ហាជួញដូរគ្រឿងញៀន ត្រូវបានគេកំពុងចែកចាយលើបណ្ដាញហ្វេសប៊ុកកាន់តែច្រើន។ យ៉ាងណាក៏ដោយក្នុងបទសម្ភាសន៍ជាមួយ Post News នារសៀលនេះ លោកអះអាងថានោះគ្រាន់តែជាឈុតនៅក្នុងកុនប៉ុណ្ណោះ។

លោកបានថ្លែងដោយអស់សំណើចថា រូបភាពក្នុងគុកដែលគេបានបង្ហោះនោះ គឺជាឈុតមួយដែលលោកបានថត កាលពីព្រឹកថ្ងៃទី២៣ មេសា ដោយអ្នកដឹកនាំរឿងតម្រូវឲ្យលោកសម្ដែងជាតួអង្គបងធំ និងជាឃាតករយ៉ាងសាហាវ ហើយត្រូវបានប៉ូលិសខេត្តកណ្ដាលចាប់ខ្លួន។

លោកថានោះជាឈុតក្នុងរឿងភាគថ្មី របស់ទូរទស្សន៍CTN ដែលក្នុងរសៀលនេះ ក៏នៅតែបន្តថតឈុតនៅក្នុងគុកនោះបន្តទៀត ទើបមិនមានពេលលើកទូរស័ព្ទដើម្បីឆ្លើយសំណួររបស់អ្នកកាសែត។

លោកនិយាយថា «រូបហ្នឹងខ្ញុំថតប្លង់ប៉ូលិសគេចាប់ដាក់គុក ហើយបងៗប៉ូលិសគាត់ថតបង្ហោះលេង រួចក៏ត្រូវគេយកទៅ Troll (បាញ់) ធ្វើឲ្យផ្អើលអញ្ចឹងទៅ!»។ លោកថាមិនរឿងភ្ញាក់ផ្អើល ឬភ័យបារម្ភពីការប៉ះពាល់ដល់កិត្តិយសនោះទេ ដោយសារតែលោកយល់ថា អ្នកឃើញរូបភាពបង្ហោះដែលគ្មានការពិតមួយចំនួន ពិតជាអាចកាត់ស្មានថានោះជាប្លង់ថតកុន។

លោកនិយាយថា «ខ្ញុំដូចជាអត់មានភ័យអីទេ ព្រោះអ្នកលេងហ្វេសប៊ុកឥឡូវ ចូលចិត្តតែយករូបគ្នាថតកុនទៅធ្វើអញ្ចឹង ប៉ុន្តែចម្លែកត្រង់ថ្ងៃហ្នឹងគេខលមកខ្ញុំច្រើនដែរ ប៉ុន្តែអាល័យជាប់ថតទើបអត់បានឆ្លើយ!»។

លោកថាសកម្មភាពថតរបស់លោក កំពុងបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយក៏សូមផ្ដាំផ្ញើឲ្យឈប់ភ្ញាក់ផ្អើល ដោយសារតែរូបភាពនោះគឺជាឈុតនៅក្នុងកុនប៉ុណ្ណោះ៕

photo_2016-04-23_15-10-19
photo_2016-04-23_15-12-05 13062048_641043816048174_8217360689770085656_n 13043413_641043909381498_7259412941852417073_n

មតិយោបល់