ថ្វីបើបរាជ័យ ជាមួយ Paris Saint Germain ក្នុងការឈ្នះពាន Champion League ក្តី តែខ្សែប្រយុទ្ធប្រេស៊ីល Neymar កំពុងតែធ្វើបានល្អ ក្នុងព្រឹត្តិការណ៍ World Cup ដើម្បីប្រជែងយកពាន Balon D’OR ឆ្នាំនេះ។
សម្រាប់ព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី កំពុងតែបើកផ្លូវឲ្យ Neymar ឆក់យក Balon D’Or ជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់គេហើយ បន្ទាប់ពីកីឡាករល្បីៗ ជាច្រើនដូចជា Cristiano Ronaldo, Lionel Messi និង Mohamed Salah ជាដើមសុទ្ធសឹងជាបេក្ខភាព ប្រជែង Balon D’Or បានត្រឡប់ទៅស្រុកវិញអស់ហើយ។ Neymar ស៊ុតបាន ៣គ្រាប់ហើយ នៅ World Cup ខណៈ ប្រេស៊ីលត្រូវបន្តវគ្គ ៨ក្រុមចុងក្រោយទៀត ដែលពួកគេត្រូវជួបក្រុមខ្លាំងប៊ែលហ្ស៊ិក ហើយក៍ជាឱកាសបន្តសម្រាប់ Neymar ក្នុងការស្តារកិត្តិយស និងប្រជាប្រិយភាព របស់គេឡើងវិញផងដែរ ប្រសិនបើចង់ឈ្នះ Balon D’Or ។
គួរបញ្ជាក់ផងដែរថា បើសិនជា Neymar អាចជួយក្រុមជមរើសជាតិប្រេស៊ីល ឲ្យឈ្នះពាន World Cup នោះ កីឡាករប្រេស៊ីលរូបនេះ អាចនឹងក្លាយជាកីឡាករដំបូង ដែលអាចបំបែកប្រវត្តិសាស្ត្រ Balon D’Or របស់ Ronaldo និង Messi បាន បើសិនជាមិនអាចទេនោះ ប្រហែលជាសករាជរបស់ កំពូលកីឡាករទាំង២ មិនទាន់បញ្ចប់ឡើយ។
https://www.youtube.com/watch?v=OeRfjyBtSnA
មតិយោបល់