ព័ត៌មានជាតិ

អាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់

កំពង់ធំ: នៅព្រឹកថ្ងៃទី២៤ មិថុនាឆ្នាំ២០១៦ កម្លាំងអាវុធហត្ថស្រុកបារាយណ៍បានស្រាវជ្រាវតាមចាប់មុខសញ្ញាពាក់ព័ន្ធចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ នៅក្រោយសាលាអនុវិទ្យាល័យដូនដួង ក្នុងភូមិដូនដួង ឃុំបល្ល័ង្ក ស្រុកបារាយណ៍។

លោកវរសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជាការអាវុធហត្ថស្រុកបរាយណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកបារាយណ៍បានឃាត់ខ្លួនមុខសញ្ញាឈ្មោះ ប៉ាត ជា អាយុ២៦ឆ្នាំ រស់នៅភូមិដូនដួង ឃុំបល្ល័ង្កស្រុកបារាយណ៍ ឆែករកឃើញថ្នាំញៀនចំនួន៤កញ្ចប់ ទូរស័ព្ទ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

មតិយោបល់