កីឡាករ Steven Gerrard បានលើកឡើងថា រូបគេអាចនឹងចាកចេញពីក្លិបហង្សក្រហម Liverpool នៅពេល ដែលកិច្ចសន្យារបស់គេត្រូវបានបញ្ចប់នៅរដូវកាលនេះ ។អតីតប្រធានក្រុមរបស់ជម្រើសជាតិអង់គ្លេសរូបនេះបានបញ្ជាក់ថា រូបគេគ្មានបំណងចង់ចូលនិវត្តន៍នោះទេ នៅពេលចប់រដូវកាលនេះ ហើយគេនឹងចាកចេញពីទឹកដី Anfield ដោយមិនព្រមបន្តកិច្ចសន្យាថ្មី ។កីឡាករវ័យ៣៤ឆ្នាំរូបនេះប្រាប់គេហទំព័រ Daily Mail ថា គេនៅសល់កិច្ចសន្យារហូតដល់ខែឧសភា គេនឹងបន្ត លេងនៅទីនេះរហូតដល់ចប់រដូវកាល ហើយនឹងមិនចូលនិវត្តន៍ឡើយ ប៉ុន្តែគេអាចនឹងចាកចេញពី Liverpool ។គួរបញ្ជាក់ថា Gerrard ចូលលេងឲ្យ Liverpool បានចំនួន៤៨២ប្រកួតនិងស៊ុតបញ្ចូលទីបាន១១៣គ្រាប់ ៕
ព័ត៌មានជាតិ
មតិយោបល់