Post News Media ព័ត៌មានជាតិ គ្មានអ្នកណាដឹ...

គ្មានអ្នកណាដឹងមូលហេតុ! បុរសម្នាក់ចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន​ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៣ ព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ៥ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ទូច ចម្រើន ហៅ ណុយ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរ អ្នករត់រ៉ឺម៉កម៉ូតូ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...