ភ្នំពេញៈ បុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់ បានដឹកម៉ូយទៅកាន់ខេត្តសៀមរាបហើយបានបាត់ខ្លួនអស់រយៈពេល៤ថ្ងៃកន្លងមកហើយ ដែលជាហេតុធ្វើឲ្យប្រពន្ធមានការព្រួយបារម្ភខ្លាំង។ បន្ទាប់មកបានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍រកប្ដីរបស់គាត់ប៉ុន្តែ ដោយសារតែសព្វថ្ងៃនេះគាត់រស់នៅក្នុងសង្កាត់ចោមចៅ២ ទើបនគរបាលប៉ុស្ដិ៍ចោមចៅ៣ សុំគាត់ទៅដាក់ពាក្យប្ដឹងនៅឯសង្កាត់ចោមចៅ២វិញ។
ស្ត្រីខាងលើបានប្រាប់ថាគាត់ឈ្មោះ ជ្រឹម ម៉ាលីម អាយុ៣៦ឆ្នាំ មុខរបរ កម្មការិនី មានស្រុកកំណើតនៅក្នុងភូមិក្ដីដូង ឃុំលេខ០៥ ទីរួមខេត្តកំពង់ធំ ។ គាត់បានតាមរកប្ដីរបស់គាត់ឈ្មោះឈឿម សែម អាយុ៣៥ឆ្នាំ មុខរត់ម៉ូតូរ៉ឺម៉កកង់បី មានស្រុកកំណើតនៅក្នុងភូមិរវាង ឃុំខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។
ស្រ្តីរូបនេះបសនបន្តថា គាត់និងប្ដីបានយកគ្នាដោយមិនបានរៀបការអស់រយៈពេលជិត២០ឆ្នាំកន្លងមកហើយ ដោយមិនបានរៀបការឡើយ។និងបង្កើតបានកូនប្រុសម្នាក់ឈ្មោះជ្រឹម សុខនី អាយុ១៧ឆ្នាំជាកម្មករសិប្បកម្មតុទូ នៅឯស្រុកកំណើតខាងគាត់ សព្វថ្ងៃពួកគាត់បាននាំគ្នាមកស្នាក់នៅក្នុងភូមិព្រៃស្ពឺសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ពេលនេះគាត់មិនបានដឹងថាប្ដីគាត់មានសុខទុក្ខយ៉ាងណាទេ គាត់បារម្ភខ្លាចមានគេធ្វើបាបប្ដីគាត់ខ្លាំងណាស់។
ស្រ្តីរូបនេះបាននិយាយថាកាលពី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅបុរស២នាក់នោះបានជួលកង់បីប្ដីនាងជិះទៅកាន់ខេត្តសៀមរាបដោយ ទាំងទៅទាំងមកហ៊ានឲ្យថ្លៃ២០០ដុល្លារ។ ខណៈនោះនាងបានឃាត់ប្ដីមិនឲ្យដឹកទៅទេព្រោះខ្លាចគេបោកហើយនាងក៏បានព្រមានជនទាំង២នាក់នោះផងដែរថា បើហ៊ាននាំប្ដីនាងទៅនាងនិងប្ដឹងហើយ។ប៉ុន្តែទីបំផុតប្ដីនាងនៅតែដឹកជនទាំងនោះចេញពីការដ្ឋានសំណង់ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់ខេត្តសៀមរាបដដែល។
ហើយក៏បានបាត់ខ្លួនរហូតតែម្ដង ជាងនេះទៀតចាប់តាំងពីថ្ងៃដែលបាត់ខ្លួនដំបូងទូរស័ព្ទប្ដីនាងខលចូលរហូត តែបែរជាអ្នកផ្សេងលើកទៅវិញ។ មិនតែប៉ុណ្ណោះពេលនាងសុំជួបប្ដីតាមទូរស័ព្ទអ្នកដែលទទួលទូរស័ព្ទនោះមិនព្រមឲ្យជួបឡើយ រហូតមកដល់ថ្ងៃទី៣ ខែកក្កដា ជនមានជនមិនស្គាល់មុខខលមកគំរាមឈប់ឲ្យនាងខលទៅកាន់លេខនឹងទៀតទើបនាងមានការព្រួយបារម្ភក៏ទៅដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៏តែម្ដង៕
មតិយោបល់