ព័ត៌មានជាតិ

ប្លន់ម៉ូតូបានហើយរត់មិនរួចត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ក្រុមជនសង្ស័យ៣នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីគូរស្នេហ៍មួយគូរបានសម្រេចកាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ ចំណុច ផ្លូវ បេតុង ភូមិ ចម្ការ ឪឡឹក ២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ ហើយព្យាយាមគេចខ្លួនរហូតមកដល់មកដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ទើបកម្លាំងនគរបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទា ប់។

ជនសង្ស័យ ទី១មានឈ្មោះ ជឹង សឹង ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ នៅ បន្ទប់ ជួល ភូមិ ចម្ការ ឪឡឹក ១ សង្កាត់ កាកាប ១ ខណ្ឌពោធិ៍ សែនជ័យ ។ (គេចខ្លួន )
ទី២មានឈ្មោះ សេង វង្ស ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករ សំណង់ ស្នាក់ នៅ បន្ទប់ ជួល ភូមិ ចម្ការ ឪឡឹក ២ សង្កាត់ កាកាប ២ ខណ្ឌពោធិ៍ សែនជ័យ ។
ទី ៣ មានឈ្មោះ យ៉ុង ឆេង ភេទ ប្រុស ២៧ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់ នៅ បន្ទប់ ជួល ភូមិ ចម្ការ ឪឡឹក ១ សង្កាត់ កាកាប១ខណ្ឌពោធិ៍ សែនជ័យ ។
ទី ៤ ផ សុ វណ្ណ ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតស្នាក់ នៅ បន្ទប់ ជួល ភូមិ ចម្ការ ឪឡឹក ១ សង្កាត់ កាកាប ១ ខណ្ឌពោធិ៍ សែនជ័យ ។
ទី ៥ ឈ្មោះ ធូ រដ្ឋា ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់ នៅ បន្ទប់ ជួល ភូមិ ចម្ការ ឪឡឹក ១ សង្កាត់ កាកាប ១ ខណ្ឌពោធិ៍ សែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ យ៉ង់ វិច្ឆិកា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់ នៅ បន្ទប់ ជួល ភូមិ ចម្ការ ឪឡឹក២ សង្កាត់ កាកាប ១ ខណ្ឌពោធិ៍ សែនជ័យ ។
ម៉ូតូ ដែលជនសង្ស័យប្លន់យក ម៉ាក HUN JEA SEALING ស៊េរី ២០១៨ ផលិត នៅ ប្រទេស ចិន ពណ៌ ខ្មៅ ពាក់ ស្លាក លេខ 1K-6730. ។

តាមសម្តីជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១និង៣៥នាទីរំលងអធ្រាត្រខ្លួន និងមិត្តស្រីពេលត្រឡប់មកពីដើរលេងវិញដល់ជិតបន្ទប់ជួល មិនទាន់ងងុយក៏ជជែកគ្នាលេងនៅលើផ្លូវបេតុង ក្បែរសាលាប្រាយថាម ស្ថិតក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានប្រហែល២០នាទី ពេលពួកខ្លួនកំពុងជជែកគ្នានោះ ស្រាប់មានជនសង្ស័យមិនស្គាល់អត្ត
សញ្ញាណ ចំនួន០៣នាក់ ស្លៀកពាក់ស៊ីវិល មានម្នាក់កាន់ដំបងឈើជ្រុងមួយកំណាត់ សំដៅមកពួកខ្លួន
ហើយធ្វើសកម្មភាពប្លន់យកម៉ូតូរបស់ខ្លួន និងជិះគេចបាត់តែម្តង។
លុះព្រឹកថ្ងៃដដែលជនរងគ្រោះក៍បានមករាយការណ៍និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគបាលរដ្ឋ
បាលកាកាបទី២ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិង
កំណត់មុខសញ្ញាជនសង្ស័យបានម្នាក់ក៍នាំមកប៉ុស្ដីដើម្បីសាកសួរ រួចឈានដល់ឃាត់ខ្លួនបក្សពួកជន
សង្ស័យបាន០៣នាក់ផ្សេងទៀតជាបន្តបន្ទាប់ នៅទីតាំងផ្សេងគ្នាក្នុងសង្កាត់កាកាបទី១។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារ: ដូចជា
ម៉ូតូ មួយ គ្រឿង ម៉ាក ស្កូបពីតូច (MINI)ពណ៌ ផ្កាឈូក គ្មាន ស្លាក លេខ ។
ក្រាមសថ្លា ចំនួន ២កញ្ចប់ ថង់តូច និង
ឧបករណ៍ ប្រើប្រាស់ គ្រឿង ញៀន មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនីតិវិធី៕

មតិយោបល់