ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តរ៉េហ្វ័រ បុកបង្គោលភ្លើងបំភ្លឺផ្លូវ បត់រថយន្តជាពីរគៀបអ្នកបើកបរស្លាប់ជាប់ក្នុងកាប៊ីន

ភ្នំពេញៈ បុរសម្នាក់បើកបររថយន្តមួយគ្រឿង បោះពួយយ៉ាងលឿនហើយស្រាប់រថយន្តបែកកង់ខាងក្រោយ បណ្តាលឲ្យរេចង្កូតឡើងទៅលើឃឿនសួនច្បារពុះចែកទ្រូងផ្លូវទៅបុកផ្ទុបនឹងបង្កោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យគៀបអ្នកបើកបររថយន្តជាប់ក្នុងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោមអាធ័ម។

ហេតុការណដ៏គួរឲ្យរន្ធត់នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងវត្តឃ្មួញប្រមាណ៥០០ម៉ែត្រ តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះព្រុំ សារុន ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នកគួកជេដី ស្នាក់នៅផ្ទះ០៣ ផ្លូវ២០ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើរនៅឃុំមេបុណ្យ ក្រុងព្រៃវែង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបើកបររថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5791 ដោយធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងស្រាប់តែរថយន្តខាងលើបានបែកកង់ខាងក្រោយចំហៀងឆ្វេង ហើយក៏បណ្តាលឲ្យរថយន្តរេចង្កូតទៅឡើងលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ រួចក៏ជ្រុលទៅបុកផ្ទុបនិងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ទ្រេតដល់ដី។ ចំណែកឯរថយន្តបានក្រឡាប់ផ្ងាជើងកំពិតជាប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាតស្ទើរទាំងស្រុង។ ដោយឡែកបុរសរងគ្រោះដែលជាអ្នកបើកបររថយន្តត្រូវបានកៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងគួឲ្យអាណោចអាធ័ម។ ភ្លាមៗនេះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកជួយអន្តរាគមន៍ ហើយនិងបាននាំគ្នាធ្វើការគាស់រថយន្តដើម្បីយកអ្នកបើកបររថយន្តចេញពីក្នុងរថយន្តអស់រយះពេលប្រមាណជាងមួយម៉ោងទើបអាចធ្វើការយកពសបុរសរងគ្រោះចេញពីក្នុងរថយន្តចេញមកខាងក្រៅបាន។

ក្រោយពេលកើតហេតុរថយន្តខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅពេលក្រោយ៕

https://www.youtube.com/watch?v=B4SWvIKogzU

មតិយោបល់