ព័ត៌មានជាតិ

សមត្ថកិច្ចចុះបិទ Sealed -plomber លើទ្វារ កាស៊ីណូឃ្លោបល់៦៩ បន្ទាប់ពីមានអ្នកចូលលេងល្បែងនៅទីនោះ ភាគច្រើនលើសលប់ជាជនជាតិខ្មែរ

ត្បូងឃ្មុំៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជំហាន២ ក្រោយពីធ្វើការត្រួតពិនិត្យឆែកឆេរពេញមួយរសៀលមក ក្រុមប្រតិបត្តិការចម្រុះដែលដឹកនាំបញ្ជាដោយលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចធ្វើការបិទសៀល (sealed -plomber) លើទ្វារ កាស៊ីណូឃ្លោបល់៦៩ ជាបណ្តោះអាសន្ន (ផ្អាកសកម្មភាពទាំងស្រុង) ដើម្បីបំពេញនិតិវិធីតាមពេលម៉ោងរដ្ឋបាលបន្តនៅពេលក្រោយទៀត ។

រីឯការចោទប្រកាន់បឋម គឺបណ្តាលមកពីអ្នកចូលលេងល្បែងនៅទីនោះ ភាគច្រើនលើសលប់ជាជនជាតិខ្មែរ៕

មតិយោបល់