ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាកម៉ាសស្តា បើកបរដោយបុរសជាជនជាតិចិន បានបើកឆ្លងផ្លូវ ត្រូវបានម៉ូតូPCX មួយគ្រឿងបុកបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន (មុខសណ្ឋាគារ តាយ ម៉េង 281) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបុរសម្នាក់ជាជនជាតិចិនបើករថយន្តម៉ាសស្តា CX-3មួយគ្រឿងពណ៌ ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AQ-7331 បើកឆ្លងផ្លូវព្រះនរោត្តមស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកPCX ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1W-3175 បើកបរទិសដៅពីជើងទៅត្បូងស្រាប់តែទៅបុករថយន្តដែលកំពុងតែឆ្លងផ្លូវនោះយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រីវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមានជ័យដើម្បីសង្គ្រោះបន្ទាន់ ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់