ព័ត៌មានជាតិ

សាហាវណាស់! រន្ទះបាញ់ស្លាប់មនុស្សម្នាក់ នៅខេត្តកោះកុង

កោះកុង: នៅវេលាម៉ោង១០ និង៣៤នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៩ មានករណីរន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្ស ត្រង់ចំណុចភ្នំតាង៉ោល ស្ថិតនៅក្នុងភូមិជីផាត ចម្ងាយពីផ្ទះរបស់ជនរងគ្រោះប្រមាណជា ៣គីឡូម៉ែត្រ ។

ជនរងគ្រោះឈ្មោះឡា ហួង ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

មូលហេតុ៖ ជនរងគ្រោះទៅដកស្មៅយកទៅលក់ ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួត រួចប្រគល់សពជូនសាច់ញាតិ យកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ៕

មតិយោបល់