ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹង រករឿងវាយដំអ្នកផ្ទះរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១២ និង៣០ នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ មានករណីហិង្សាមួយកើតឡើង នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យឈ្មោះ បូ សុភ័ក្ត្រា ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ បានផឹកស្រាស្រវឹងរួចរករឿងឈ្លោះហើយវាយម្ដាយបង្កើត ប្អូនស្រី និងបងប្រុសរបស់ខ្លួន បណ្ដាលឲ្យរបួស។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត៕

មតិយោបល់