ព័ត៌មានជាតិ

តាមបណ្តោយផ្លូវជាតិលេខ២ ពេលនេះលិចទឹកហើយ

តាកែវ: អភិបាល នៃគណ:អភិបាលស្រុកបាទី បានដឹកនាំលោកអភិបាលរង កម្លាំងនគរបាល កងរាជអាវុធហត្ថស្រុក ការិយាល័យជំនាញស្រុក លោកមេឃុំ បុស្តិ៍រដ្ឋបាល ចុះពិនិត្យស្ថានភាពទឹកភ្លៀង តាមបណ្តោយផ្លូវជាតិលេខ២ និងតាមភូមិសាស្ត្រឃុំ មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវ បានរងផលបះពាល់ និងលិចភូមិឋានបងប្អូនប្រជាពលរដ្ឋ ផ្លូវលំ ដោយសារទឹកភ្លៀងធ្លាក់មួយមេធំ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

លោកអភិបាលស្រុកបាទី ក្នុងនាមអាជ្ញាធរ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មួយៗ តូចៗ ត្រូវយកចិត្តទុកដាក់ និងការពារកុំឱ្យកើតមានដោយយថាហេតុណាមួយឡើយ ដោយសារយើងមិនបានដឹង និងប្រុងប្រយ័ត្ន។

ពិសេសជាងនេះទៀត លោកអភិបាលស្រុក ក្រើនរំឭក ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកបាទី ត្រូវសារមើលចរន្តអគ្គីសនី ក្រែងលោមានខ្សែភ្លើង មានការដាច់ ឬតខុសប្រក្រតី អាចនឹងមានហានិភ័យខ្ពស់ ក្នុងលំនៅដ្ឋានបងប្អូន៕

 

មតិយោបល់